កីឡាអន្តរជាតិ
សិល្បះ
អន្តរជាតិ
ម្ចាស់​បទ​«You'll Never Walk Alone» របស់ Liverpool ស្លាប់​ក្នុង​វ័យ​៧៨​ឆ្នាំ ដោយសារ​ជំងឺ​បេះដូង​
04, Jan 2021 , 5:31 pm        
រូបភាព
​លោក Gerry Marsden វីរបុរស​តន្ត្រី​រ៉ុ​ក​អង់គ្លេស​ដ៏​ល្បីល្បាញ និង​ជា​ម្ចាស់​បទ «You'll Never Walk Alone» ដែលតំណាង​ក្រុមបាល់ទាត់ Liverpool បានទទួល​មរណភាព​ហើយ​នៅ​អាយុ ៧៨ ឆ្នាំ ដោយសារ​ជំងឺ​បេះដូង ។ លោក Pete Price ដែលជា​មិត្តភក្តិ Marsden និង​ជា​ពិធីករ​វិទ្យុ បានប្រកាស​ពី​មរណ​ភាព​នេះ​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១​។​


​បើតាម​ការផ្សាយ​របស់​កាសែត CNN លោក Price បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ជុំវិញ​ការស្លាប់​របស់​វីរបុរស​តន្ត្រី​រ៉ុ​ក​អង់គ្លេស​លោក Marsden ដោយសារ​ជំងឺ​បេះដូង​ក្នុង​រយៈពេល​ខ្លី​បំផុត​។ «​សូម​ផ្ញើ​ក្តី​ស្រឡាញ់​ទាំងអស់​នៅលើ​ពិភពលោក​ទៅ Marsden និង​ក្រុមគ្រួសារ​របស់គាត់​។ អ្នកនឹង​មិន​ឯកោ​ឡើយ​»​។​
 
 
Marsden ត្រូវបាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​បទ​ចម្រៀង «You'll Never Walk Alone» ហើយ​មួយ​បទ​នេះ បានក្លាយ​ជា​បទ​ចម្រៀង​តំណាង​ឲ្យ​ក្រុមកីឡា​បាល់ទាត់ Liverpool ដែល​ស្ថិតក្នុង​ស្រុកកំណើត​រប​ស់លោក​។​
 
​ក្លិប​ហង្ស​ក្រហម Liverpool ក៏​បានចេញ​សេចក្តីប្រកាស​ដែរ ក្រោយ​ដំណឹង​មរណភាព​នេះ​។ ពួកគេ​បានសរសេរថា​៖ «​សំឡេង​របស់ Marsden អមដំណើរ​ជាមួយ​រាត្រី​ដ៏​ធំ​បំផុត​របស់​យើង​។ បទ​ចម្រៀង​តំណាង​ក្លិប​របស់គាត់​«You'll Never Walk Alone» បាន​ផ្សារភ្ជាប់​ជាមួយ​កីឡាករ បុគ្គលិក និង​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​យ៉ាង​ពិសេស​បំផុត​»​។ 
 
 អ្នកស្រី Wendy Simon អភិបាល​ស្តីទី​ក្រុង Liverpool ក៏បាន​ប្រកាស​ចូលរួម​មរណទុក្ខ​ចំពោះ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​វិ​រ​បុរស​តន្ត្រី​រ៉ុ​ក​អង់គ្លេស Marsden ផងដែរ​។ អ្នកស្រី​ថែមទាំង​ផ្តល់​សេរីភាព​ដល់ទី​ក្រុង​ទាំងមូល​សម្រាប់​ការចូលរួម​រំលែក​ទុក្ខ​នេះ​។​
 
​ក្រៅពី «You'll Never Walk Alone» Marsden ក៏​ជា​ម្ចាស់​បទ​ល្បីៗ​ជាច្រើន​ទៀត​ដូចជា Ferry Cross the Mersey និង Don't Let the Sun Catch You Crying ជាដើម​៕
 

Tag:
 You\'ll Never Walk Alone
  Liverpool
  Gerry Marsden
© រក្សាសិទ្ធិដោយ thmeythmey.com