ពីនេះ ពីនោះ
សុខភាព
ការស្រាវជ្រាវ៖ ញ៉ាំសាច់ក្រហមច្រើនពេក ហានិភ័យចំពោះសុខភាពកាន់តែខ្លាំង
× បើយើងនិយាយដល់រឿងសាច់ក្រហម វាអាចជាហេតុផលមួយនាំឲ្យអ្នកទទួលទានវាច្រើន ប្រឈមខ្ពស់នឹងការកើនឡើងកូឡេស្តេរ៉ុល និងខ្លាញ់ Saturated Fat ក្នុងឈាម ដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់ទៀតនឹងជំងឺរ៉ាំរ៉ៃយ៉ាងច្រើន។
ថ្មីៗនេះ មានការសិក្សាថ្មីចំនួនពីរ បានលើកទឹកចិត្តដល់មនុស្សយើងគ្រប់គ្នាឲ្យកាត់បន្ថយការញ៉ាំសាច់ក្រហម ព្រោះវាប្រឈាមខ្ពស់នឹងការរលាកពោះវៀន។ ចំពោះសាច់ដែលអាំងមានផ្សែង ប្រឈមខ្ពស់នឹងការស្លាប់ដោយសារជំងឺមហារីកសុដន់។ ចំពោះសាច់ដែលចម្អិនដោយសីតុណ្ហភាពខ្ពស់ ក៏ជាប់ទាក់ទងនឹងការប្រឈមជំងឺមហារីក និងទឹកនោមផ្អែមដែរ។
ក្រៅពីនេះ សម្រាប់ត្រី ឬសាច់បក្សីដែលចម្អិនដោយការអាំងវិញ មិនមានការប្រឈមមុខខ្ពស់ដូចសាច់ក្រហមទៅវិញ តែវាបែរជាជួយការពារសុខភាពទៅវិញ។
ការសិក្សាថ្មីបំផុតនេះ បានចុះផ្សាយក្នុងសារព័ត៌មាន Gut៕
© រក្សាសិទ្ធិដោយ thmeythmey.com