ជាតិ
កម្ពុជា​នាំចេញ​ផលិតផល​ជលផល ជាង​៣៥០០​តោន​កាលពី​ឆ្នាំ​២០២០
06, Jan 2021 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ដោយ:
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​ជលផល ចំនួន ៣, ៥៩០​តោន គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៨,៣៣៤,០០០ ដុល្លារ​អាមេរិក​។ នេះ​បើតាម​របាយការណ៍​ការ​នាំចេញ​ផលិតកម្ម​កសិកម្ម ក្នុង​ឆ្នាំ​២០២០ ដែល​ផ្សព្វផ្សាយ​ដោយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​

 
​តាម​របាយការណ៍​ដដែល នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅនេះ កម្ពុជា​ផលិត​បាន​ផលិតផល​ជលផល​ចំនួន ៩៣៦,៣០០ តោន​ក្នុងនោះ​មាន​ផលិតផល​ទឹកសាប ជាង​៤១​ម៉ឺន​ផលិតផល​សមុទ្រ ជាង​១២​ម៉ឺន​តោន និង​ផល​វារីវប្បកម្ម​ជាង ៤០​ម៉ឺន​តោន​។​
 
​តម្លៃ​សរុប​នៃ​ផលិតផល​នេសាទ មាន​ចំនួន​១,៨៧២.៦​លាន​ដុល្លារ ក្នុងនោះ តម្លៃ​នៃ​ផលិតផល​ទឹកសាប និង​សមុទ្រ មាន​ចំនួន ១,០៧១. ៨​លាន ដុល្លារ និង​តម្លៃ​សរុប​នៃ​ផលិតផល​វារីវប្បកម្ម ចំនួន ៨០០.៨​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ដដែល​។​
 
​ក្រៅពី​ផលិតផល​ជលផល ក្នុង​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​ក៏បាន​នាំចេញ ផលិតកម្ម​សត្វ រួមមាន​គោក្របី ជ្រូក បក្សី និង​ស៊ុតមាន់​ទា មានតម្លៃ​សរុប ជាង ១,៨​ពាន់​លាន​ដុល្លារ ខណៈ​នាំចេញ​ក្នុង​ផ្នែក​នេះ មាន​ទឹកប្រាក់​ជាង ៦១,៣​លាន​ដុល្លារ​ផងដែរ​៕ 
 
 
 
 

Tag:
 វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com