អត្ថបទពាណិជ្ជកម្ម
ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ចាប់ផ្ដើម​បើក​ដំណើរការ​សណ្ឋាគារ ដំបូង​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​
06, Jan 2021 , 11:19 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ – សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ដែលមាន​រចនាប័ទ្ម​សម័យ​អាណានិគម​បារាំង​រួមបញ្ចូល​ជាមួយ​រចនាប័ទ្ម​សម័យ​ទំនើប​ដ៏​ថ្មីស្រឡាង នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ជា​លើកដំបូង​របស់ខ្លួន​នៅក្នុង​រាជធានី​នៃ​ប្រទេស​កម្ពុជា នា​ដើមឆ្នាំ​២០២១ នៅ​ថ្ងៃទី​០៦ ខែមករា នេះហើយ​។ នេះ​គឺជា​ការបោះ​ជំហាន​លើកដំបូង​របស់​ឈ្មោះ​យីហោ​សណ្ឋាគារ​នេះ ចូលមកក្នុង​ទីក្រុង​ដ៏​រស់​រវើក​បំផុត​មួយ​ក្នុងចំណោម​ទីក្រុង​ដ៏​រស់​រវើក​នានា​របស់​ទ្វីបអាស៊ី​។
 
​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ជា​សណ្ឋាគារ​អន្តរជាតិ​ធំជាងគេ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយមាន​បន្ទប់​ស្នាក់នៅ​ចំនួន​២៤៧ នឹង​បន្ទប់​ស្វី​ត​ចំនួន​៤៣ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​បេះដូង​នៃ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ធ្វើដំណើរ​ត្រឹមតែ ៣០​នាទី​ប៉ុណ្ណោះ ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ងាយស្រួល​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ដែល​ជិត​បំផុត​ទៅកាន់​ព្រះបរមរាជវាំង សារមន្ទីរ​ជាតិ និង​មាត់ទន្លេ​ជាដើម​។​


 
​លោក Herman Kemp នាយក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ បាន​មានប្រសាសន៍ថា​៖ «​ជាមួយនឹង​ប្រវត្តិសាស្ត្រ​ដ៏​សំបូរបែប​និង​អនាគត​ដ៏​មុតមាំ ប្រទេស​កម្ពុជា គឺជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ពង្រីក​យីហោ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ហើយ​វត្តមាន​នេះ​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ជា​សកល​របស់​យើង សណ្ឋាគារ  ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ នឹង​ផ្តល់ជូន​នូវ​បដិសណ្ឋារកិច្ច​ថ្មី​មួយ នៅក្នុង​ទិសដៅ​ថ្មី​បំផុត​ប្រចាំ​អាស៊ី​។ យើង​មាន​ក្តីរំភើប​រីករាយ​ក្នុងការ​ស្វាគមន៍​ភ្ញៀវ​ស្នាក់នៅ​ប្រកបដោយ​ផាសុកភាព បែប​ទំនើប និង​ការកម្សាន្ត​ទៅ​កន្លែង​ស្រស់ស្រាយ​ដែល​ពួកគេ​អាច​សម្រាកលម្ហែរ​កាយ​និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្វីដែល​សំខាន់បំផុត​»​។ 
 
​ការ​រចនា​នៃ​សណ្ឋាគារ និង​បន្ទប់​នីមួយៗ​ត្រូវបាន​ទទួលពានរ​ង្វាន់​ពី​ស្ថាបត្យករ SCDA ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី និង PIA Interior ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ ផ្ទៃ​ខាង​ក្នុងនៃ​សណ្ឋាគារ នឹង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​បេតិកភណ្ឌ​ចម្រុះ​របស់​ប្រទេស​កម្ពុជា ដែលជា​ការរួម​ផ្សំ​បញ្ចូល​គ្នា​យ៉ាង​ល្អឥតខ្ចោះ​នូវ​រចនាបថ​បែប​ខ្មែរ ឥទ្ធិពល​អាណានិគម​បារាំង និង​ស្នាដៃ​សិល្បៈ​ដែល​ត្រូវបាន​រចនា​ជាពិសេស​ដោយ​វិចិត្រករ​កម្ពុជា​សម័យ​ទំនើប FONKi​។ 
​ចំណុច​សំខាន់បំផុត​របស់​សណ្ឋាគា​រ​នេះ គឺ​អគារ​បេតិកភណ្ឌ​សម័យ​បារាំង ដែល​ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ​យ៉ាង​ប្រណិត ហៅ​ជាទូទៅ​ថា ខ​ឡូ​ញា​ល​ហៅ​ស៍ ដែល​ត្រូវបាន​សាងសង់​ជា​វីឡា​មួយ​នៅ​ឆ្នាំ ១៩១០ មុនពេល​វិ​វត្ត​ទៅជា​សាល​វិចិត្រសិល្បៈ មាន​ពាក្យ​ចចាមអារ៉ាម​ថា ភូមិគ្រឹះ​នោះ​ត្រូវបាន​សាងសង់ឡើង​ធ្វើជា​ព្រះរាជដំណាក់​សម្រាប់​ព្រះអង្គម្ចាស់ក្សត្រិយ៍​មួយអង្គ​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩០០ ស្ថាបត្យករ​បាន​ចំណាយពេល​យ៉ាងច្រើន​ដើម្បី​ជួសជុល​កែលម្អ​ភូមិគ្រឹះ​នេះ​ឡើងវិញ អគារ​នេះ​ដែល​ត្រូវបាន​ជួសជុល​ឡើងវិញ​យ៉ាង​ល្អិតល្អន់​ទៅនឹង​អតីតកាល​ដ៏​រុងរឿង​របស់​វា​ឥឡូវនេះ​បាន​ដើរតួនាទី​ជា​ច្រកចូល​សណ្ឋាគារ​ដោយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទទួលបាន​បទពិសោធ​ន៍​នៃ​ការមកដល់​ដ៏​គួរ​ឲ្យ​រី​ភើ​ប​ក្រៃលែង​។​


 
​នៅ​ខាងក្រោយ ខ​ឡូ​ញា​ល​ហៅ​ស៍ មាន​អាគារ​ធំថ្មី​ដែលមាន​កំពស់ ១៤ ជាន់​ដែលមាន​បន្ទប់​គេង ២៤៧ រួមទាំង បន្ទប់​ស្វី​ត​ចំនួន ៤៣​។ នៅលើ​ជញ្ជាំង​មាន​ក្បូរ​ក្បាច់ចម្លាក់​យ៉ាង​ល្អិតល្អន់ ពិពណ៌នា​អំពី​ប្រាសាទបាយ័ន ដែលជា​ប្រាសាទ​មួយ​ក្នុងចំណោម​ប្រាសាទ​ល្បី​បំផុត​នៅ​តំបន់​អង្គរ​។ បន្ទប់​នីមួយៗ​ក៏ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​អ៊ី​ន​ធឺ​ណេ​ត​ចល័ត​ដែល​អាច​ឲ្យ​ភ្ញៀវ​អាច​ប្រើ​ស្មា​ត​ហ្វូ​ន​ជំនួស​កាត​កូនសោ​បន្ទប់​។ បន្ទប់​រ៉ូយ៉ាល់​ស្វី​ត មាន​ទំហំ ១០៨៧ ហ្វី​ត​ការ៉េ (១០១ ម៉ែត្រការ៉េ​) មាន​បន្ទប់​គេង​ចំនួន ២ ដែលមាន​បន្ទប់​គេង បន្ទប់ទទួលភ្ញៀវ​ដាច់ដោយឡែក និង​កន្លែង​ទទួលទាន​អាហារ  នឹង​អាច​មើល​ទេសភាព​ទីក្រុង​បាន​ទៀតផង​។​
 
​ជាងនេះទៅទៀត ភ្ញៀវ​ដែល​ស្នាក់នៅ​ជាន់​ទី ១០ ដែលមាន​ក្លឹប​របស់​សណ្ឋាគារ នឹង​អាច​ចូលទៅ​កាន់​ក្លឹប Regency Lounge Club ដែល​ផ្ដល់ជូន​អាហារ​ពេលព្រឹក​ជា​រៀងរាល់ថ្ងៃ អាហារសម្រន់​នៅពេល​ល្ងាច ព្រមទាំង​ផ្ទៃ​រានហាល​ទីកន្លែង​ឯកជន​ផ្ដាច់មុខ​ផងដែរ​សម្រាប់​ភ្ញៀវ​សម្រាកលំហែរ​កាយ​។​
 
​ចំពោះ​ភោជនីយដ្ឋាន និង​បារ​នី​យ​ដ្ឋា​ន ភ្ញៀវ​អាច​ជ្រើសរើស​ទីកន្លែង​ទទួលទាន​អាហារ​មួយ​ក្នុងចំណោម​ទីកន្លែង​ចំនួន​ប្រាំ រួមមាន The Attic ដែលជា​បារ​នី​យ​ដ្ឋា​ន​សម្រាប់​លក់​ភេសជ្ជៈ​គ្រឿង​ស្រវឹង​តាមរបៀប​ដែល​ធ្លាប់មាន​ពីមុនមក ដោយ​បារ​នី​យ​ដ្ឋា​ន​នេះ​ស្ថិតនៅ​លើខ​ឡូ​ញា​ល​ហៅ​ស៍ ព្រមទាំង​ទស្សនាទាន​នៃ​ការ​ទទួលទាន​អាហារ​នៅ​ទីវាល​ខាងក្នុង​អគារ ឬ ក្រៅ​អគារ ដ៏​អស្ចារ្យ ហៅថា ភោជនីយដ្ឋាន និង​បារ​នី​យ​ដ្ឋា​ន​លើដំបូល FiveFive ដោយនៅ​ទីនោះ ភ្ញៀវ​ដែល​មក​ទទួលទាន​អាហារ ទទួលបាន​អារម្មណ៍​ស្រស់ស្រាយ រីករាយ និង​គយគន់​ទេសភាព​លាតសន្ធឹង​ជាប់ជើង​មេឃ​នៃ​រាជធានី​ភ្នំពេញ យ៉ាង​ស្រស់ស្អាត​ស័ក្តិសម​នឹងដាក់​បង្ហាញ​នៅលើ​បណ្ដាញ​អ៊ី​ន​ស្តា​ក្រាម  ព្រមជាមួយ​នឹង​ស្រា​ក្រឡុក និង​ការសម្ដែង​របស់ DJ ដ៏​រស់​រវើក​។ 
 
​លើសពីនេះទៅទៀត ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក៏មាន​ទីកន្លែង​សម្រាប់​រៀបចំ​ការប្រជុំ និង​ព្រឹត្តិការណ៍ ដោយមាន​សាលប្រជុំ​ផ្ទៃ ១៤០០ ម៉ែត្រក្រឡា សម្រាប់​ការរៀបចំ​កិច្ចប្រជុំ ប្រារព្ធ​ពិធី​ផ្សេងៗ រៀបចំ​សន្និសីទ​នានា បន្ទប់​ប្រជុំ​អាច​ផ្ទុក​ភ្ញៀវ​បាន​រហូតដល់ ៤៩០ នាក់ និង​មាន​បង្អួច​ជាន់​រហូតដល់​ពិ​ដាន​ក៏ដូចជា​អេក្រង់ LED ដែល​ធំជាងគេ​។ ទន្ទឹមនឹងនេះ​យើង​មាន​សាលប្រជុំ ចំនួន ៩ ផ្តល់នូវ​ការរៀបចំ​ដែល​អាច​បត់បែន​បាន  ពី​បន្ទប់ទទួលភ្ញៀវ​សម្រាប់​មនុស្ស ១៤ នាក់​រហូតដល់​កន្លែង​ទទួលភ្ញៀវ​សម្រាប់​ភ្ញៀវ ២០០ នាក់​។ សម្ភារៈ​បរិក្ខារ​នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ រួមមាន​អាង​ហែល​ទឹក​តំបន់​ត្រូ​ពិ​ក​ដែលមាន​ទិដ្ឋភាព​ផ្ទៃ​ទឹក​លាតសន្ធឹង​នៅ​ខាងក្រៅ​អគារ​។​


 
​ក្នុង​សណ្ឋាគារ​ក៏មាន​ទីកន្លែង​កម្សាន្ត​ធំ​ទូលាយ​មាន​ទីតាំង​ស្ថិតនៅ​ជាន់​ទី ៣ រួមមាន​អាង​ហែល​ទឹក​ក្រៅ​ផ្ទះ ២២ ម៉ែត្រ​ព័ទ្ធជុំវិញ​ដោយ​ពណ៌​បៃតង​ខៀវស្រងាត់​អាង​ហែល​ទឹក បន្ទប់​ស្ទី​ម​។ កន្លែង​ហាត់ប្រាណ ២៤ ម៉ោង សណ្ឋាគារ​ក៏​នឹងមាន​ស្ប៉ា​លំដាប់​ពិភពលោក Jivapita Spa  ផងដែរ ដោយ​ផ្ដល់ជូន​នូវ​សុខុមាលភាព​រាងកាយ និង ការថែរក្សា​សម្រស់​ផ្ទៃមុខ ដែល​ត្រូវ​បានរៀបចំ​ជាពិសេស​សម្រាប់​បុគ្គល​ម្នាក់ៗ​។​
 
​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ប្ដេជ្ញាចិត្ត​ធានា​ឲ្យ​បាន​នូវ​ការគោរព​តាម​បទដ្ឋាន​សុខភាព និង​សុវត្ថិភាព​កម្រិត​ខ្ពស់បំផុត នៅពេល​សណ្ឋាគារ​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​ក្រោយ​។ លោក Kemp មានប្រសាសន៍ថា​៖ “​យើង​បាន​ពន្យារ​ការបើក​ដំណើរការ​របស់​យើង​នៅក្នុង​ឆ្នាំ​២០២០ ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​នេះ​មកលើ​ប្រទេស​កម្ពុជា ដោយបាន​បង្ក​ការប៉ះពាល់​ទៅលើ​ការធ្វើដំណើរ​អន្តរជាតិ និង​កាត់បន្ថយ​នូវ​ចំនួន​អ្នកធ្វើដំណើរ​ក្នុង​គោលបំណង​អាជីវកម្ម និង​កម្សាន្ត​មកកាន់​ទីក្រុង​ភ្នំពេញ​”​។ “​ការពន្យារ​ពេលនេះ បានផ្ដល់​ពេលវេលា​យ៉ាងច្រើន​សម្រាប់​ពង្រឹង​វិធានការ​អនាម័យ និង​សុវត្ថិភាព​របស់​ភ្ញៀវ​”​។ 
 
​ជាងនេះទៅទៀត ទីតាំង​សណ្ឋាគារ​នេះ នឹង​ប្រតិបត្តិការ​ដោយ​អនុលោម​តាម​ការប្ដេជ្ញាចិត្ត​ខាង​ផ្នែកអនាម័យ និង​ការថែទាំ​ជា​សកល​របស់ Hyatt ដើម្បី​ពិចារណា​សាជាថ្មី​ឡើងវិញ​នូវ​រាល់​មធ្យោបាយ​ប្រាស្រ័យ​ទាក់ទង​ទាំង​អស់នៃ​បទពិសោធន៍​របស់​ភ្ញៀវ ដើម្បី​ផ្ដល់ជូន​នូវ​បរិយាកាស​ដែលមាន​សុវត្ថិភាព​។ ឧទាហរណ៍​អំពី​វិធានការ​ទាំងនោះ រួមមាន ការតម្រូវ​ឲ្យ​ពាក់​ម៉ាស់​សម្រាប់​បុគ្គលិក​និង​ភ្ញៀវ​នៅ​ទីកន្លែង​សាធារណៈ​នៅ​ខាងក្នុង​អាគារ​ទាំងអស់ ការ​វាស់​សីតុណ្ហភាព​ប្រចាំថ្ងៃ​សម្រាប់​បុគ្គលិក​ទាំងអស់​នៅពេល​ពួកគាត់​មកដល់ ការរៀបចំ​កៅអីអង្គុយ​ដែល​រក្សា​គម្លាត​នៅក្នុង​បន្ទប់​ប្រជុំ ភោជនីយដ្ឋាន និង​បារ​នី​យ​ដ្ឋា​ន សេវា​ចុះឈ្មោះ​ចូល​ស្នាក់នៅ​និង​ចាកចេញ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​ដោយ​បន្ថយ​ការប៉ះពាល់​) ព្រមទាំង​ពិធីសារ​បណ្ដុះបណ្ដាល​ស្ដីពី​សុខភាព​និង​សុវត្ថិភាព ដែល​ត្រូវធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ​សម្រាប់​បុគ្គលិក​។ ភ្ញៀវ​នឹងត្រូវ​ផ្ដល់ជូន​នូវ​កញ្ចប់​សម្ភារៈ​ការពា​រ​ផ្ទាល់ខ្លួន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ដែល​នៅក្នុង​កញ្ចប់​នោះ មាន​ម៉ាស់​ដែលមាន​គុណភាព​ខ្ពស់ ក្រដាស​សើម​មាន​ជាតិ​អាល់កុល និង​សម្ភារៈ​ដែល​ផ្ដល់​ផាសុកភាព​ដ៏ទៃទៀត នៅពេល​ភ្ញៀវ​អញ្ជើញ​មកដល់​។​
 
 ដើម្បី​អបអរ​ការបើក​ដំណើរការ​នេះ សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ផ្តល់ជូន​ការ​ស្នាក់នៅ​សម្រាប់​ភ្ញៀវ​ដែល​បាន​កក់​បន្ទប់​សា្ន​ក់នៅ​រហូត ដល់​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០២១ អាច​រីករាយ​នឹង​អាហារ​ពេលព្រឹក និង​ពេល​រសៀល សម្រាប់​មនុស្ស​ពីរ​នាក់​នៅ​ភោជនីយដ្ឋាន​ម៉ា​ឃី​ត​កាហ្វេ ឬី​តរាយ​ជាមួយ​ស្រា​ក្រឡុក​សម្រាប់​មនុស្ស​ពីរ​នាក់​នៅ The Attic​។​


 
​ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ នឹង​បើកទ្វារ​ទទួលភ្ញៀវ​នៅ​ថ្ងៃទី ៦ ខែមករា​ឆ្នាំ ២០២១ ។ ចំពោះ​ការ​កក់​និង​សាកសួរ​ព័ត៌មាន​សូម​ចូលទៅ​កាន់​គេហទំព័រ​៖ hyattregencyphnompenh.com
 

































(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com