ជាតិ
វត្ត​ក្បាលកោះ កណ្តា​លកោះ និង​ចុងកោះអន្លង់ចិន លម្អ​ដោយ​សោភណភាព​បៃតង​
06, Jan 2021 , 7:29 pm        
រូបភាព
​កោះអន្លង់ចិន​ត្រូវ​ចាត់ទុកជា​ទឹកដី​នៃ​ដំណាំ​មៀន ដ៏​ឆ្ងាញ់​ពិសា អមដោយ​សួន​បន្លែ និង​ដំណាំ​ផ្លែឈើ ជាច្រើន​ទៀត​។ កោះ​ស្ថិតនៅ​កណ្តាលទន្លេ​បាសាក់ ក្នុងភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នេះ មាន​វត្ត​ចំនួន​៣ ដែល​សុទ្ធ​លម្អ​ទៅដោយ​សោភណភាព​បៃដង ជាពិសេស​ដើម​ដូង ដើម​ស្វាយ ក៏ដូចជា​ដើម​ផ្កា​ចម្រុះ​ពណ៌​ផ្សេងទៀត​។​

 
​វត្ត​ទាំងបី​នៅ​សង្កាត់​កោះអន្លង់ចិន រួមមាន វត្ត​ជោតិ​រង្សី ហៅ ក្បាលកោះ​, វត្ត​នាគ​វនា​រាម ហៅ កណ្តា​លកោះ និង​វត្ត​បុ​ទុម​រតនា​រាម ហៅ ចុង​កោះ​។  កំពង់ដ​ជាច្រើន​កន្លែង​សម្រាប់​ដំណើរ​ទៅកាន់​កោះអន្លង់ចិន រួមមាន​កំពង់ដ​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​សិត្បូ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ  ឃុំ​កំពង់ស្វាយ និង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។​
 
​កន្លងមក កោះអន្លង់ចិន ជា​អតីត​ឃុំ​មួយ​នៅ​ស្រុក​ស្អាង ហើយ​បាន​ត្រូវបាន​កាត់​បញ្ចូល​ក្នុងភូមិ​សាស្ត្រ​ក្រុង​តាខ្មៅ តាមរយៈ​អនុ​ក្រឹ​ត្យួ​យ​ចុះ​កាលពី​ថ្ងៃទី​៨ ខែមករា​ឆ្នាំ​២០១៩​។ នៅ​ចុងឆ្នាំ​២០២១ នេះ មុខរបរ​រត់​ទូកដ នឹងត្រូវ​បញ្ចប់ ដោយសារតែ​ការដាក់​ដំណើរការ​ស្ពានបេតុង​ធំជាងគេ ឆ្លងកាត់​ទន្លេបាសាក់ ដែល​ស្ថិតក្នុង​គម្រោង​ក្រវាត់ក្រុង​ទី​បី​។​
 
​នា​ពិធីបើកការដ្ឋាន​កាលពី​ខែមករា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ស្ពាន​ឆ្លងកាត់​កោះអន្លង់ចិន​នេះ មាន​ទំហំ​ទទឹង​ដល់​២៥​ម៉ែត្រ ដែល​ត​ភ្ជាប់​រវាង​សង្កាត់​សិត្បូ និង​ឃុំ​ឈើទាល​៕
 











































© រក្សាសិទ្ធិដោយ thmeythmey.com