សង្គមអន្តរជាតិ​
អន្តរជាតិ
យុវជន​ម្នាក់​ខក​ឱកាស​រៀនសូត្រ តែ​បែរជា​ចេះរ​ត់លោត​តាម​ដើមឈើ​ដើម្បី​គេច​ពី​អ្នកភូមិ​
06, Jan 2021 , 9:59 pm        
រូបភាព
ដោយ: ធីតា
Zanziman Ellie ជា​យុវជនរ​វ៉ាន់ដា ម្នាក់​ដែល​ធ្លាប់​ធ្វើដំណើរ​រាប់សិប​គីឡូម៉ែត្រ ដើម្បី​គេច​ពី​ការចាប់ខ្លួន និង​ការធ្វើ​ទារុណកម្ម​របស់​អ្នកស្រុក​។ មូលហេតុ​ដោយសារតែ​គាត់​មាន​ជំងឺ​ក្បាល​តូច​ខុស​ប្រក្រតី (Microcephaly) តាំងពី​កំណើត ហើយ​រូបរាង​មិនមាន​ការអភិវឌ្ឍ​ពេញលេញ​ដូចជា​ក្មេង​ដទៃ​។​

 
​អាយុ​២១​ឆ្នាំ Zanziman ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា មនុស្ស​ព្រៃ «Mowgli» ក្នុង​ជីវិត​ពិត​។ ក្នុង​បទ​សម្ភាស​ជា​វីដេអូ​មួយ ម្តាយ​របស់​យុវជន​រូបនេះ បាន​អះអាងថា កូន​ខ្លួន​គឺជា​អំណោយ​ពី​ព្រះ​ជា​ម្ចាស់ បន្ទាប់​កូន​៥​នាក់​ដំបូង​សុទ្ធតែ​បាន​ស្លាប់​ជា​បន្តបន្ទាប់​។​
 
​តាម​ការផ្សាយ​របស់ The Sun ឪពុកម្តាយ ត្រូវបាន​គេ​ណែនាំ​ឲ្យ​រំលូតកូន​ចោល ដោយ​ជឿជាក់ថា គេ​នឹង​អាច​ស្លាប់​ដូច​បងៗ​៥​នាក់​ទៀត ប៉ុន្តែ​ម្តាយ​ស៊ូទ្រាំ​ពរ​ពោះ​រហូតដល់​៩​ខែ មុននឹង Zanziman ចាប់កំណើត​មក​។​
 
​ជីវិត​របស់ Zanziman មិនមាន​ភាព​សុខ​ស្ងប់​នោះឡើយ ដោយសារតែ​អ្នកភូមិ​មួយចំនួន តែងតែ​ព្យាយាម​ធ្វើទុក្ខបុកម្នេញ និង​ចាប់ធ្វើ​ទារុណកម្ម ជាពិសេស​នៅពេលដែល​គេ​ធំ​ដឹងក្តី​។​

 
 
Zanziman ត្រូវបាន​បង្ខំចិត្ត​រត់​គេចខ្លួន​យ៉ាងហោច​២០​គីឡូម៉ែត្រ​ក្នុង​១​ថ្ងៃ ដើម្បី​គេច​ពី​អ្នកភូមិ​ដ៏​ព្រៃផ្សៃ​មួយចំនួន​។ គេ​មិនបាន​ចូល​សាលា​ឡើយ ហើយក៏​មិនអាច​និយាយ​ទាក់ទង​ជាមួយ​មនុស្ស​ទូទៅ​បាន​ត្រឹមត្រូវ​ដែរ​។ ផ្ទុយទៅវិញ គេ​បាន​រៀន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នូវ​ជំនាញ​រត់ លោត​លឿន​ទៅលើ​ដើមឈើ​ដើម្បី​គេចចេញ​ពី​មនុស្ស​។​
 
 

​ជំងឺ​ក្បាល​តូច​ខុសធម្មតា (Microcephaly) ធ្វើ​ឲ្យ​មានការ​លូតលាស់​យឺត​ខុសពី​ក្មេង​ដទៃ​ទាំង​បញ្ញា ស្មារតី និង​រាងកាយ​។ មិនមាន​វិធីសាស្ត្រ​ព្យាបាល​នោះឡើយ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ បាន​ណែនាំ​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ ទៅពិនិត្យ​សុខភាព និង​ស្កែ​ន មុនពេល​ប្រសូត​។​
.
​ជំងឺ​នេះ​ភាគច្រើន ប៉ះពាល់​លើ​ទារក​ដែល​ម្តាយ​របស់​ពួកគេ​ធ្លាប់មាន​ជំងឺ Zika​។ «Zanziman មិនអាច​និយាយបាន តែ​អាច​យល់​នូវ​ការណែនាំ​ផ្សេងៗ​»​។ ម្តាយ​របស់គេ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​
 
 

តាម​ការផ្សាយ​របស់ Afrimax អ្នកភូមិ​កាន់តែ​មានការ​យល់ដឹង​ច្រើន ដូច្នេះ Zanziman ក៏​ចាំបាច់​រត់គេច​ដូច​មុន​នោះដែរ ប៉ុន្តែ​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង ក្រុមគ្រួសារ​គេ​មានការ​នឿយហត់​យ៉ាងខ្លាំង ជាពិសេស​ផល​លំបាក​ក្នុងការ​ចិញ្ចឹម​យុវជន​រូបនេះ​។​
 
​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមក Afrimax បានចាប់ផ្តើម​យុទ្ធនាការ​រៃអង្គាស​មួយ​នៅលើ GoFunMe ដើម្បី​ជួយ​បន្ទុកគ្រួសារ Zanziman​។ មនុស្ស​ជាច្រើន​ក៏បាន​ចាប់អារម្មណ៍​សកម្មភាព​សប្បុរសធម៌​នេះ​ផងដែរ​។​
 



© រក្សាសិទ្ធិដោយ thmeythmey.com