កីឡាអន្តរជាតិ
អន្តរជាតិ
Man City ទម្លាក់ Man Utd ឡើងទៅជួប Spurs វគ្គផ្តាច់ព្រ័ត្រ EFL Cup
× Manchester City បានយកឈ្នះ Manchester United ក្នុងលទ្ធផល ២-០ ដើម្បីទទួលបានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ League Cup ដោយត្រូវតទល់ជាមួយ Tottenham Hotspur។
គ្រាប់បាល់ពីរគ្រាប់ដែលស៊ុតបញ្ចូលទីដោយខ្សែការពារ John Stones នៅនាទី៥០ និង Fernandinho នៅនាទី៨៣ ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី៦ ខែមករា គ្រប់គ្រាន់ក្នុងការជួយក្រុមលោក Pep Guardiola ឡើងទៅរក្សាតំណែងជើងរបស់ខ្លួននៅរដូវកាលនេះ។
Man City ដែលជាម្ចាស់ការពារជើងឯក EFL Cup រដូវកាលមុន និងជាក្រុមដែលឈ្នះពាននេះ៣ឆ្នាំចុងក្រោយជាប់គ្នានឹងត្រូវប៉ះក្រុមមាន់ខ្នាយមាសដែលមានលោកលោក Jose Mourinho ជាអ្នកចាត់ការទូទៅ នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីយប់ [ម៉ោងនៅកម្ពុជា]។ Spurs ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយយកឈ្នះ Brentford នៅវគ្គ១/២ ដោយលទ្ធផល ២-០។
ក្រុមរហ្សនាមមេឃខៀវជាក្រុមឈ្នះជើងឯក EFL Cup ច្រើនជាងគេលំដាប់ទី២ ចំនួន៧លើក បន្ទាប់ពី Liverpool ដែលច្រើនជាងគេចំនួន៨ដង។ Aston Villa, Man Utd និង Chelsea នៅលេខរៀងបន្តបន្ទាប់ដោយឈ្នះ៥លើកដូចគ្នា។ Spurs ឈ្នះ៤លើក ស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាង៕
© រក្សាសិទ្ធិដោយ thmeythmey.com