កីឡាអន្តរជាតិ
អន្តរជាតិ
Juventus បញ្ចប់​ភាពមិន​ចាញ់​របស់ AC Milan ត្រឹម​សប្តាហ៍​ទី​១៦
07, Jan 2021 , 11:24 am        
រូបភាព
AC Milan បាន​បាត់បង់​ភាពមិន​ចាញ់​របស់ខ្លួន​ក្នុង​លី​គ​កំពូល​អ៊ីតាលី Serie A រដូវ​កាល​នេះ ត្រឹម​សប្តាហ៍​ទី​១៦ បន្ទាប់ពី​ចាញ់ Juventus ដោយ​លទ្ធផល ៣-១​។ ១៥​ប្រកួត​កន្លងមក AC Milan ឈ្នះ​១១ និង​ស្មើ​៤​។​


២​គ្រាប់​របស់ Federico Chiesa និង​មួយ​គ្រាប់​របស់ Weston McKennie បាន​ជួយ​ក្រុម​សេះបង្កង់​យកឈ្នះ AC Milan ៣-១ ក្នុងការ​ប្រកួត​លី​គ​នៅ​រាត្រី​ថ្ងៃទី​៦ ខែមករា​។ ១​គ្រាប់​របស់ AC Milan សម្រេចបាន​ដោយ Davide Calabria​។​
 
​នេះ​ជា​បរាជ័យ​លើកដំបូង​ក្នុង​លី​គរ​បស់​ក្រុម​ដែលមាន​លោក Stefano Pioli ជា​អ្នកចាត់ការ​ទូទៅ​។ យ៉ាងណាក៏ដោយ AC Milan នៅតែមាន​ពិន្ទុ​នាំមុខគេ និង​ឈរ​នៅ​កំពូល​តារាង Serie A ដដែល​។ 
 
​ឆ្លងកាត់​ការប្រកួត​១៦​លើក​រដូវ​កាល ២០២០-២១​នេះ AC Milan ធ្វើ​បានល្អ​បំផុត​ក្នុងចំណោម​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ ដោយ​រកបាន​៣៧​ពិន្ទុ នាំមុខ​ក្រុម​គូប្រជែង Inter Milan ដែល​នៅ​លេខ​២ ចំនួន​១​ពិន្ទុ​។ Inter ក៏​ចាញ់ Samdoria ២-១ ក្នុងជំនួប​សប្តាហ៍​ទី​១៦​របស់ខ្លួន​ផងដែរ​។​
 
​ដោយឡែក ក្រុម​ការពារ​ជើងឯក Juventus ដែល​ទទួលបាន​ជ័យជម្នះ​នៅ​ជំនួប​នេះ បាន​រុញ​ក្រុម​ឡើងទៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​រកបាន​ពិន្ទុសរុប​៣០​ពិន្ទុ ក្នុងការ​ប្រកួត​១៥​លើក​។ សេះបង្កង់​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Andrea Pirlo ធ្វើ​មិន​បានល្អ​ដូច​រដូវ​កាល​មុនៗ​ឡើយ ដ្បិត​ចំណោម​១៥​ប្រកួត ពួកគេ​រកបាន​ជ័យជម្នះ​តែ​៨​លើក​ប៉ុណ្ណោះ ក្នុងនោះ​ស្មើ​៦​លើក និង​ចាញ់​១​លើក​៕
 

Tag:
 AC Milan
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com