កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបាន២គ្រាប់ក្នុងការប្រកួតលើកទី ៥០១ នៅ La Liga
×
ដោយ៖ ជា យូគៀង
ក្លឹបបាលទាត់ Barcelona បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Athletic Bilbao ក្នុងលទ្ធផល ៣-២ នៃការប្រកួតក្របខណ្ឌបាល់ទាត់ប្រទេសអេស្បាញ La Liga នារាត្រីថ្ងៃទី៦ ខែមករា។
៣ គ្រាប់របស់ Barcelona ស៊ុតបញ្ចូលទីដោយកីឡាករខ្សែរបម្រើវ័យក្មេង Pedri Gonzalez នៅនាទី១៤ កីឡាករ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ២គ្រាប់ នៅនាទី៣៨ និងនាទី៦២។ ពីរគ្រាប់របស់ Bilbao ធ្វើបានដោយកីឡាករ Inaki Williams នៅនាទី៣ និង Iker Muniain នៅនាទី៩០។
៣គ្រាប់នេះ សមល្មមជួយឲក្រុមអ្នកមានបុណ្យ Barcelona ទទួលបាន៣ពិន្ទុ ហើយឈរនៅលំដាប់លេខបីនៅតារាងក្របខណ្ឌលីគកំពូលអេស្ប៉ាញ។ នៅលើតារាង គឺក្រុម Atletico Madrid ដែលមាន៣៨ពិន្ទុ តាមពីក្រោយដោយ Real Madrid ដែលមាន៣៦ពិន្ទុ។ Bilbao មាន២១ពិន្ទុ ឈរលេខ៩។
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Messi ក៏បានបង្ហាញខ្លួនលើកទី ៥០១ របស់ខ្លួនក្នុងអាជីពបាល់ទាត់ជាកីឡាករដែលលេងនៅក្នុងក្របខណ្ឌអេស្ប៉ាញ។ លោក Ronald Koeman គ្រូបង្វឹកក្រុម Barcelona រំភើបរីករាយពេលបានឃើញ Messi និង Pedri ចាប់ដៃគូគ្នាលេងបានយ៉ាងល្អគួរឲភ្ញាក់ផ្អើលនៅក្នុងការប្រកួត។
ការប្រកួតបន្ទាប់របស់ក្រុម FC Barcelona នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវក្លឹបបាល់ទាត់ Granada នាថ្ងៃសៅរ៍ទី៩ ខែមករា៕
Tag:
Lionel Messi
Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com