ពីនេះ ពីនោះ
សុខភាព
ឈឺ ក មែន​ទេ​? តើ​វា​បណ្តាលមកពី​អ្វី​ទៅ​?
08, Jan 2021 , 6:59 pm        
រូបភាព
​ក របស់​អ្នក​ត្រូវបាន​បង្កើតឡើង​ដោយ​ឆ្អឹង​កង​ខ្នង​ដែល​លាតសន្ធឹង​ពី​លលាដ៍ក្បាល​ទៅនឹង​ដងខ្លួន​ខាងលើ​។​

 
​ឆ្អឹង សរសៃ​ចង និង​សាច់ដុំ នៃ ក របស់​អ្នក​ទ្រ​ក្បាល​របស់​អ្នក និង​អនុញ្ញាត​ឱ្យមាន​ចលនា​។ រាល់​បញ្ហា​មិន​ប្រក្រតី​ការ​រលាក ឬ​ការរង​របួស​អាច​បណ្តា​ល​ឱ្យ​ឈឺ ក ឬ​ឡើង​រឹង​។​
 
​មនុស្ស​ជាច្រើន​ជួបប្រទះ​ការឈឺ​ក ឬ​ក្រិន​ម្តងម្កាល​។ ក្នុងករណី​ជាច្រើន​វា​បណ្តាលមកពី​ឥរិយាបថ​មិនល្អ ឬ​ការប្រើប្រាស់ ក ហួស​កំរិត​។ ពេលខ្លះ​ការឈឺ ក គឺ​បណ្តាលមកពី​ការរង​របួស​ពី​ការ​ដួល​ការទាក់ទង​កីឡា ឬ​ការវាយដំ​។​
 
​ភាគច្រើន​ការឈឺ​ក​មិនមែនជា​ស្ថានភាព​ធ្ងន់ធ្ងរ​ទេ​ហើយ​អាច​ធូរស្បើយ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត​។ ប៉ុន្តែ ក្នុងករណី​ខ្លះ​ការឈឺ ក អាច​បង្ហាញ​ពី​ការរង​របួស ឬ​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវការ​ការយកចិត្តទុកដាក់​ពី​គ្រូពេទ្យ​។​
 
​ការឈឺចាប់​ក​ឬ​រឹង​អាច​កើតឡើង​ដោយសារ​មូលហេតុ​ជាច្រើន​ដូចជា ភាព​តានតឹង​សាច់ដុំ​និង​សំពាធ​, ការរង​របួស​, គាំងបេះដូង​, ជំងឺរលាកស្រោមខួរ និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។​
 
​ប្រសិនបើ​អ្នក​ឈឺ​ក ដែល​បន្ត​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍ គឺ​ធ្ងន់ធ្ងរ ឬ​ត្រូវបាន​អមដោយ​រោគសញ្ញា​ផ្សេងទៀត​សូម​ស្វែងរក​ការព្យាបាល​ជាបន្ទាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com