ពីនេះ ពីនោះ
វិជ្ជាសម្បត្តិ
11, Jan 2021 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
 កំណាព្យ ប៉ាកកាខ្មៅ បទ កាកគតិ
វិជ្ជាសម្បត្តិ        ចាស់លោកចែងចាត់
សម្បត្តិថ្លាថ្លៃ        មានច្រើនកាលណា
អស្ចារ្យក្រាស់ក្រៃ    អាចចាត់ចែងច្នៃ
តម្លៃជីវិត។



វិជ្ជាសម្បត្តិ        គ្មានផ្លូវណាកាត់
ជបចាត់ចេះពិត    ក្រៅពីសិក្សា
ស្រវារិះគិត        រៀនត្រួតពិនិត្យ
ចេះពិតគិតច្បាស់។

វិជ្ជាសម្បត្តិ        អ្នកខំហ្វឹកហាត់
មធ្យ័តមិនខ្វះ        បើហ៊ានបណ្តោយ
ខ្លួនខ្សោយគ្រោះណាស់    បើតាមពាក្យចាស់
ដឹងខ្វះត្រូវរក។

វិជ្ជាសម្បត្តិ        មានហើយត្រូវចាត់
នាំប្រយោជន៍មក    ផ្លូវសុចរឹត
តាំងចិត្តនាំយក    សីលធម៌មក
សង់ស៊កអបប្រាណ៕




© រក្សាសិទ្ធិដោយ thmeythmey.com