អត្ថបទពាណិជ្ជកម្ម
មីជាតិប្តូររូបរាងថ្មី កាន់ស្រស់ស្អាត កាន់តែរឹងមាំ
× ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ដែលជាក្រុមហ៊ុនផលិតមីជាតិ បានសម្ពោធដាក់ឲ្យប្រើប្រាស់កេសថ្មីមីជាតិ ដែលបានចរាចរក្នុងទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ តទៅ។
កេសថ្មីមីជាតិ ត្រូវបានរចនាដោយមានភាពស្រស់ស្អាត ទាក់ទាញ ជាមួយនឹងសម្បកកេសរឹងមាំ ដែលអាចរក្សាសភាពដើម គុណភាព និងធានានូវភាពថ្មីស្រស់នៃផលិតផល ដែលធ្វើឲ្យរសជាតិកាន់តែប្រសើរ។ កេសថ្មីនេះ ត្រូវបានផលិតឡើង ដោយវត្ថុធាតុដើមមានគុណភាពខ្ពស់ ក្នុងរូបរាងតូចជាងមុន ដែលមាន២៤កញ្ចប់ និងបង្កជាភាពងាយស្រួលក្នុងការកាន់ និងរក្សាទុក។
លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា ដោយមើលឃើញ ពីភាពសំខាន់នៃការវេចខ្ចប់ មីជាតិបានប្តូររូបរាង កេសថ្មីដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួល ក្នុងការប្រើប្រាស់ដល់ប្រជាជនកម្ពុជា។ កេសថ្មីមីជាតិ បានផ្លាស់ប្តូរទៅជាពណ៌ការ៉ុត ដែលជាពណ៌តំណាងផលិតផលមីជាតិ។ លក្ខណៈសម្គាល់របស់រសជាតិនីមួយៗ គឺមានពណ៌តំណាង រូបកញ្ចប់ផលិតផល និងអក្សរបញ្ជាក់អំពីរសជាតិនីមួយៗ នៅលើកេស។
លោកស្រី ជីង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានមានប្រសាសន៍ថា៖«ចាប់តាំងពីថ្ងៃដែលយើងបង្កើតមីជាតិមក យើងបានប្តេជ្ញាបន្តបង្កើតនូវគំនិតច្នៃប្រឌិត ដើម្បីនាំមកជូនបងប្អូនជនរួមជាតិ នូវអ្វីដែលថ្មី និងប្រសើរបំផុត ស្របតាមការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗ»។
«ជាក់ស្តែងថ្ងៃនេះ មីជាតិបាននាំមកនូវសម្បកវេចខ្ចប់ថ្មី រចនាឡើងដើម្បីភាពស្រស់ស្អាត និងមានភាពទាក់ទាញ ជាសម្បកកេសមានគុណភាពខ្ពស់ និងមានប្រសិទ្ធភាព ក្នុងការការពារគុណភាពផលិតផលបានកាន់តែប្រសើរ រក្សាបាននូវសភាពដើម ភាពស្រស់ថ្មី និងរសជាតិឲ្យនៅល្អឥតខ្ចោះ»។ លោកស្រី ជីង សុគន្ធាវី បន្ថែមដូច្នេះ។
មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយ ពីប្រទេសជប៉ុន។ មីជាតិ ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៃកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូល ជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោកនៃ ប្រទេសជប៉ុន ដែលតំណាងឲ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com