ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ខ្សោយ​ការចងចាំ​? កុំ​ភ្លេច​ព្យាយាម​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​
11, Jan 2021 , 6:59 pm        
រូបភាព
​ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​ស​សៃ​ប្រសាទ​រាប់លាន​ជាមួយ​រាងកាយ ហើយ​នៅពេល​អ្នក​ទទួលទាន​អាហារ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការចងចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធិភាព​។ នៅពេលណា​ខួរក្បាល​ទទួលរង​សម្ពាធ ឬ​តានតឹង​វា​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​រាងកាយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ដែល​ជួយ​ជម្រុញ​ថាមពល​ខួរក្បាល​ជាប្រចាំ​នោះ​អ្នក​អាច​កាត់បន្ថយ​សារ​ធាតុគីមី​គ្រោះថ្នាក់​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព​Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ភេសជ្ជៈ​មួយចំនួន​ដែល​ជួយ​រក្សា ក៏ដូចជា​បង្កើន​ថាមពល​ខួរក្បាល​ជម្រុញ​ការចងចាំ ៖

 
១. ទឹក​ការ៉ុត​ស្រស់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta carotene ដែល​ល្អ​សម្រាប់​ការចងចាំ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម beta carotene ក៏​ជួយ​កម្ចាត់​ទប់ស្កាត់​ការ​រលាក​នៃ​ខួរក្បាល​និង​ជួយ​រក្សា​ការចងចាំ​ល្អប្រសើរ​ផងដែរ​។​
 
២. ទឹក​មើម​ឆៃថាវ​ក្រហម​
 
​ទឹក​មើម​ឆៃថាវ​ក្រហម​ក៏​ជា​ភេសជ្ជៈ​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​ខួរក្បាល​និង​ការចងចាំ​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​វា​ជួយ​ផ្ដល់ឱ្យ​ខួរក្បាល​នូវ​សារធាតុចិញ្ចឹម ព្រមទាំង​អុកស៊ីសែន​គ្រប់គ្រាន់​។ ការទទួល​ទាន​ទឹក​មើម​ឆៃថាវ​ក្រហម​ថែមទាំង​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀតផង​។​
 
៣. ទឹក​ប៉េងប៉ោះ​ស្រស់​
 
​ក៏​ដូចនឹង​ទឹក​មើម​ឆៃថាវ​ក្រហម​ដែរ ទឹក​ប៉េងប៉ោះ​ស្រស់ គឺ​ល្អ​ណាស់​ក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាពិសេស lycopene ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​។ ទឹក​ប៉េងប៉ោះ​ថែមទាំង​ល្អ​សម្រាប់​សុខភាព​ស្បែក​ទៀតផង​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A និង​វីតាមីន C​។​
 
៤. ទឹក​ផ្លែ​ទទឹម​ស្រស់​
 
​ការទទួល​ទាន​ផ្លែ​ទទឹម ឬ​ទឹក​ផ្លែ​ទទឹម​ស្រស់​ជាប្រចាំ​ជួយ​សម្រួល​ចរន្តឈាម​ទៅកាន់​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​។ នេះ​មានន័យថា​កោសិកា​ខួរក្បាល​នឹង​ទទួលបាន​សារធាតុចិញ្ចឹម ព្រមទាំង​អុកស៊ីសែន​គ្រប់គ្រាន់​ដើម្បី​ដំណើរ​មុខងារ​។​
 
៥. ទឹក​កា​កាវ​ក្ដៅ​
 
​ទឹក​កា​កាវ ឬ​ភេសជ្ជៈ​សូកូឡា គឺ​ល្អ​ណាស់​សម្រាប់​ជំនួយការ​ចងចាំ​។ នេះ​ក៏​ព្រោះតែ​កា​កាវ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយសង្គ្រោះ​កោសិកា​ខួរក្បាល​ពី​ការបំផ្លាញ​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​មិន​បន្ថែម​គ្រី​ម​និង​ស្ករស​ច្រើន​នៅពេល​ឆុង​ភេសជ្ជៈ​នេះ​។​
 
៦. តែ​
 
​មិនថាតែ​បៃតង តែ​ក្រហម តែ​ខ្មៅ ឬ​តែ​ស​ក៏ដោយ ការ​ទទួលទាន​ភេសជ្ជៈ​នេះ​មួយ​ពែង​ជាប្រចាំ​ពិតជា​អាចជួយ​បង្កើន​ការចងចាំ​បាន​។ នេះ​ក៏​ព្រោះតែ “​តែ​” មាន​ផ្ទុក​អាស៊ីត​អា​មី​ណូ l-theanine ដែល​ជួយ​កាត់បន្ថយ​ភាព​ស្ត្រេ​ស​រ៉ាំរ៉ៃ និង​ការ​គេង​មិន​លក់​ដែល​សុទ្ធតែជា​មូលហេតុ​នាំឱ្យ​ការចងចាំ​ចុះ​អន់ថយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com