សុខភាព
អត្ថបទពាណិជ្ជកម្ម
រវាង​ថ្នាំពេទ្យ និង​អាហារ​បំប៉ន ឬ​ឱសថ​បុរាណ តើ​មួយណា​ល្អ​ជាង​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២?
19, Apr 2021 , 2:59 pm        
រូបភាព
​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ជា​ជំងឺ​រ៉ាំ​រៃ​ដែល​អ្នកជំងឺ​មាន​ជាតិ​ស្ករ​ខ្ពស់ នៅក្នុង​ឈាម​របស់​ពួកគាត់​។ ឱសថ​ដែល​គេ​ផលិត និង​អភិវឌ្ឍន៍ ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ នេះ ត្រូវបាន​គេ​រកឃើញ​តាំងពី​ទស​វ​ត្យ​ទី ៥០ ដែល​កាលនោះ ត្រូវបាន​រកឃើញ​ចំនួន​ពីមុខ​គឺ Metformin និង Sulfonylurhea ។
 
​ក្រោយមកទៀត​នៅ​ឆ្នាំ​២០០០ ឱសថ​មួយចំនួនទៀត ត្រូវបាន​គេ​រកឃើញ និង​អភិវឌ្ឍន៍​ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដូចជា TZDs, Gliptins, Gliflozins និង GLP1-RAs​។ នៅ​ចន្លោះ​ទ​សវ​ត្យ​ទី​៥០ និង​ឆ្នាំ ២០០០ មាន​ថ្នាំ​ទឹកនោមផ្អែម​ប្រភេទ​២ ខ្លះទៀត ត្រូវបាន​រកឃើញ ដែល​គ្រាន់តែ​ថ្នាំ​ប្រភេទ​នេះ មិន​ពេញនិយម​ក្នុងការ​ប្រើប្រាស់ ពី​ក់​គ្រូពេទ្យ​ឯកទេស​គឺ ពពួក Alpha Glucosidase Inhibitors and Glinides​។ 
 
​បន្ថែម​លើ​ប្រភេទ​ថ្នាំ​ដូច​រៀបរាប់​ជូន​ខាងលើ អាំង​ស៊ុយ​លីន ដែលជា​ថ្នាំ​ចាក់ ត្រូវបាន​គេ​រកឃើញ តាំងតែ​ពី​ទ​សវ​ត្យ​ទី ២០ ផងដែរ​។ ដើម្បី​ផលិត​ជា​ថ្នាំពេទ្យ សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ថ្នាំ​នីមួយៗ ត្រូវបាន​ឆ្លងកាត់​ការសិក្សា និង​ពិសោធន៍​ជាច្រើន​ដំណាក់កាល មុននឹង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នៅលើ​ទីផ្សា និង​សម្រាប់​ប្រើប្រាស់​ទៅលើ​អ្នកជំងឺ​។​
 
​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម ត្រូវមាន​គុណសម្បត្តិ​មួយ ឬ​ច្រើន ក្នុងចំណោម​គុណសម្បត្តិ​ខាងក្រោម​៖
- បញ្ចុះ​ជាតិ​ស្ករ​បានល្អ ហើយ​មិនត្រូវ​បញ្ចុះ​រហូតដល់​ជាតិ​ស្ករ​ចុះ​ជ្រុល ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​។​
- បន្ថែម​លើ​ប្រសិទ្ធភាព នៃ​ការបញ្ចុះ​ជាតិ​ស្ករ ឧស​ថ​ទាំងអស់នោះ ត្រូវមាន​លក្ខខណ្ឌ​ដែល​ការពារ​អ្នកជំងឺ កុំ​ឲ្យ​ខូច​សរីរាង្គ​ខាងក្នុង​។​
- ឱសថ​ទាំងអស់នោះ គឺ​មិន​ត្រូវធ្វើ​ឲ្យ​អ្នកជំងឺ​ទឹកនោមផ្អែម ឡើង​ទម្ងន់​។​
- ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដែល​ល្អ គឺ​មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អាការ ធ្វើទុក្ខ​ក្នុង​ខ្លួន នៅពេលដែល​ប្រើប្រាស់ ហើយ​អ្នកជំងឺ​អាច​ទទួលយកបាន និង​អាច​ប្រើប្រាស់​ប្រចាំថ្ងៃ រយៈពេល​យូរ​។​
- ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម ដែលមាន​គុណភាព ត្រូវ​ទាក់ទង​ទៅនឹង​តម្លៃ​ផងដែរ ពោលគឺ​មិនត្រូវ​ឲ្យ​មានតម្លៃ​ថ្លៃ​ពេក ដែល​អ្នកជំងឺ​មិនមាន​លទ្ធភាព យកទៅ​ប្រើប្រាស់​រយៈពេល​យូរ​បាន​។​
 
​ដូចនេះ ឱសថ​ពេទ្យ​ដែល​គេ​យកមកប្រើ​ប្រាស់ នៅក្នុង​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម គឺ​សុទ្ធតែ​ត្រូវបាន​ឆ្លងកាត់​ការពិសោធន៍ មាន​សុវត្ថិភាព និង​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​អ្នកជំងឺ​យកមកប្រើ​ប្រាស់​។ មិនតែប៉ុណ្ណោះ មិនមាន​ថ្នាំពេទ្យ​ណាមួយ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ ខូច​គ្រឿងក្នុង ដូចដែល​ពាក្យ​ចរ​ចាម​អារាម ដូចដែល​គេ​បំផ្លើស​ថា ការ​លេបថ្នាំ​ពេទ្យ​យូរ​ទៅ ធ្វើ​ឲ្យ​អ្នកជំងឺ​ខូច​តម្រងនោម​នោះទេ​។  ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​មិនបាន​ត្រឹមត្រូវ​នោះទេ ដែលជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ ខូច​សរីរាង្គ​ខាងក្នុង​ដូចជា ខូច​តម្រងនោម​, បេះដូង​។​ល​។ 
​និយាយ​អំពី​អាហារ​បំប៉ន ឱសថ​បុរាណ កាហ្វេ​សម្រក់​ទង​ន់ ។​ល​។ ឱសថ​ទាំងអស់នេះ ត្រូវបាន​ចរាចរណ៍​នៅលើ​ទីផ្សា​កម្ពុជា តាមបែប​អាជីវកម្ម ដែល​មិនមាន​លក្ខណៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ១០០%​។ រីឯ​តម្លៃ​ទៀតសោត អាច​ថ្លៃ​ហួស​ពីអ្វី ដែល​បងប្អូន​ចាំបាច់​ត្រូវ​ចំណាយ​។​
 
​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព និង​ដើម្បី​ជា​ប្រយោជន៍ កុំ​ឲ្យ​ខាត​ផលប្រយោជន៍ មុននឹង​ប្រើប្រាស់ អាហារ​បំប៉ន ឱសថ​បុរាណ កាហ្វេ​សម្រក​ទម្ងន់​ទាំងអស់នេះ បងប្អូន​ត្រូវ​សួរថា​តើ​ផលិតផល​ទាំងអស់នេះ បាន​ឆ្លងកាត់​ការពិសោធន៍ បញ្ជាក់​អំពី​ប្រសិទ្ធភាព គុណភាព ហើយ​មានលទ្ធភាព ការពារ​កុំ​ឲ្យ​មាន​ផល​លំបាកទៅ​ថ្ងៃក្រោយ​ដែល​ឬ​អត់ មុខ​នឹង​ទទួល​មកប្រើប្រាស់​។​
 
​ជា​ចុងក្រោយ សូម​បងប្អូន​ប្រឹក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ ដែល​នៅ​ជិត​បងប្អូន ដើម្បី​ជ្រើស​រើសយក​ឧស​ថ​ពេទ្យ​ណាមួយ ដែល​សមស្រប​សម្រាប់​ប​ង​ប្អូន នៅក្នុង​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម ជៀសវាង​ការប្រើប្រាស់ អាហារ​បំប៉ន ឱសថ​បុរាណ ដែល​មិនមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​។​
 
​បកស្រាយ​ដោយ​៖ វេជ្ជ​. ស៊ុំ ស​ត្ថា​
​ឯកទេស​ជំងឺ​ទឹកនោមផ្អែម ក្រពេញ និង អ័រម៉ូន នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​
​ភាត​រះ​សមាជិក American College of Endocrinology៕

© រក្សាសិទ្ធិដោយ thmeythmey.com