ពីនេះ ពីនោះ
«​សាវ​» សម្រាប់​ហៅ​ក្រមុំ និង​កំលោះ​ដែល​ពេញវ័យ
15, Oct 2022 , 7:29 am        
រូបភាព
«​សាវ​» ជា​ពាក្យ​សម្រាប់​ហៅ​ប្រុស​ស្រី​ដែល​កំពុង​ពេញវ័យ​។ ចំពោះ​ប្រុស​ស្រី ឲ្យ​តែមាន​វ័យ​ជំទង់ គេ​តែង​ហៅថា ក្រមុំ​សាវ និង​កំលោះ​សាវ​។

 
​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថា​ពាក្យ «​សាវ​» ជា​ដំណើរការ​កំពុង​លូតលាស់​ទៅលើ​អ្វីមួយ ដូចជា ពី​ក្មេង​ទៅ​ពេញវ័យ​។ 
 
​ម្យ៉ាងទៀត​ពាក្យ «​សាវ​» អាច​ប្រើ​ជា​នាមសព្ទ សម្រាប់​សម្គាល់​លើ រុក្ខជាតិ​ដែល​រកកល់​នឹងមាន​ផ្កា​ផ្លែ​ជាដំបូង ដូចជា ដូង​សាវ​, ត្នោត​សាវ​, ឈើ​សាវ ជាដើម​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com