COVID-19
ជាតិ
ពលករ​ខ្មែរ​មកពី​ថៃ​២​នាក់ ជាសះស្បើយ​ពី​កូ​វីដ​-១៩ ខណៈ​គ្មាន​ករណី​ឆ្លង​ថ្មី​
12, Jan 2021 , 9:22 am        
រូបភាព
រូបភាព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
រូបភាព៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង
​ភ្នំពេញ​៖ ស្ត្រី​ជា​ពលករ​មកពី​ថៃ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩ ចំនួន​២​នាក់​ទៀត បានជា​សះស្បើយ​ពី​ជំងឺ​នេះហើយ ខណៈ​កម្ពុជា​គ្មាន​ករណី​ឆ្លង​ថ្មី​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១២​មករា ពលករ​ទាំងពីរ​នេះ គឺ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​២​ដង​នៃ​វីរុស​កូ​វីដ​-១៩​។

 
​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ស្ត្រី​ជា​ពលករ​មកពី​ថៃ​២​នាក់​ខាងលើ​ដែលជា​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ មាន​ម្នា​ក់វ័យ​៣៦​ឆ្នាំ រស់នៅ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​ម្នាក់ទៀត​មាន​វ័យ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១២​មករា  មាន​ពលករ​ខ្មែរ​មកពី​ថៃ​ចំនួន​២៧​នាក់​ហើយ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​១២​នាក់ បានជា​សះស្បើយ​។ គិត​ជា​សរុប កម្ពុជា មាន​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៩២​នាក់​។ ក្នុងនោះ មាន​៣៧៦ បានជា​សះស្បើយ និង​១៨​នាក់​ទៀត​កំពុង​ព្យាបាល​នៅតាម​មន្ទីរ​នានា​៕
 
 
 

Tag:
 COVID-19
  បាត់ដំបង​
  ប៉ៃលិន​
© រក្សាសិទ្ធិដោយ thmeythmey.com