ពីនេះ ពីនោះ
សុខភាព
ការធ្វើតេស្ត និង ការកំណត់រោគវិនិច្ឆ័យរបស់ជំងឺរលាកសន្លាក់
× ជំងឺរលាកសន្លាក់ អាចនឹងមានភាពពិបាក ក្នុងការធ្វើរោគវិនិច្ឆ័យ នៅក្នុងដំណាក់កាលដំបូងរបស់វា ពីព្រោះថា សញ្ញា និង រោគសញ្ញាដំបូងរបស់ពួកវា អាចនឹងធ្វើអោយយើងយល់ច្រលំនឹង ជំងឺផ្សេងៗ ជាច្រើនទៀត។ វា មិនមានតេស្តមួយ ឬ ការពិនិត្យរាងកាយតែមួយមុខ ដែលអាច អោយយើងបញ្ជាក់បាន ពីការធ្វើរោគវិនិច្ឆ័យ បានច្បាស់លាស់នេះទេ ។
ក្នុងអំឡុងពេល នៃការធ្វើតេស្តពិនិត្យរាងកាយ វេជ្ជបណ្ឌិតនឹងធ្វើការត្រួតពិនិត្យ ទៅលើសន្លាក់របស់អ្នក ដើម្បីស្វែងរក នូវភាពហើមប៉ោង, អាការៈក្រហម និង កម្តៅរបស់វា។ គាត់ក៏នឹង ធ្វើការវាយតម្លៃផងដែរ ទៅលើភាពបត់បែន និង សម្តត្ថភាពរបស់កម្លាំងសាច់ដុំរបស់អ្នក។
ការធ្វើតេស្តឈាម
អ្នកជំងឺរលាកសន្លាក់ ហាក់នឹងកើនឡើងនូវ erythrocyte sedimentation rate (ESR) ដែលវា អាចបង្ហាញថា មានវត្តមាន នូវដំណើរការនៃការរលាកនៅក្នុងរាងកាយកើតមាន។ ប្រភេទតេស្តឈាម ទូទៅដទៃទៀត គឺស្វែងរកនូវ កត្តារលាកសន្លាក់ និង អង់បដិបក្ខ anti- cyclic citurllinated peptide (anti-CCP ) ។
ការថតកាំរស្មីអ៊ិច
វេជ្ជបណ្ឌិត អាចនឹងធ្វើការណែនាំអ្នក អោយទទួលយកការថតឆ្លុះកាំរស្មីអ៊ិច ដើម្បីជួយស្វែងរកនូវ ការវិវត្តន៍ របស់ជំងឺរលាកសន្លាក់ ដែលអាចកើតមាននៅក្នុងសន្លាក់អ្នក ក្នុងរយៈកាលកំណត់ណាមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com