ពីនេះ ពីនោះ
«ថេរ»,«ស្ថិរ»ឬ«ថិរ»ជាពាក្យមានន័យតែមួយ
× «ថេរ,ស្ថិរ និងថិរ»ជាពាក្យដែលសរសេរខុសគ្នា តែអត្ថន័យវិញគឺដូចគ្នា។ នេះបើយោងតាម វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត។
«ថេរ»,«ស្ថិរ» និង«ថិរ» ជាពាក្យសរសេរប្លែកគ្នា តែខ្លឹមសារដូចគ្នា ដែលមានន័យថា ឋិតនៅបានយូរ, មាំមួន,ខ្ជាប់ខ្ជួន, រឹងប៉ឹង។
វេចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់ពាក្យ «ថេរ»សម្រាប់ប្រើជាមួយពាក្យ ឋិត បានជា ឋិតថេរ មានន័យថា តាំងនៅមាំ យឺនយូរ។
សម្រាប់ពាក្យ«ស្ថិរ» និង«ថិរ» ប្រើពីមុខពាក្យដទៃ ដូចជា ស្ថិរកម្ម(ការឋិតថេរ) ស្ថិរចិត្ត(ចិត្តរឹងប៉ឹង),ស្ថិរភាព(ភាពឋិតថេរ), ស្ថិរប្រាជ្ញា(ប្រាជ្ញាខ្ជាប់ខ្លួន),ថិរភាព(ភាពដែលឋិតថេរ)៕
© រក្សាសិទ្ធិដោយ thmeythmey.com