COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League រកឃើញអ្នកឆ្លង COVID-19 ចំនួន៣៦នាក់បន្ថែម
× Premier League បានប្រកាសនៅថ្ងៃទី១២ ខែមករា ពីចំនួនកីឡាករ និងបុគ្គលិឆ្លងជំងឺ COVID-19 ថ្មីចំនួន៣៦នាក់។ ក្នុងរយៈពេលពីរអាទិត្យចុងក្រោយនេះ លីគកំពូលអង់គ្លេសរកឃើញអ្នកឆ្លងដល់ទៅ៧៦នាក់។
ការធ្វើតេស្តជុំទី២ ចន្លោះពីថ្ងៃទី៤ ដល់ទី១០ ខែមករា លើសមាជិកទាំងអស់នៅលីគកំពូលអង់គ្លេស បានបង្ហាញលទ្ធផលវិជ្ជមានជំងឺរាតត្បាតចំនួន៣៦ករណីបន្ថែមទៀត។ ចំនួននេះ ថយចុះបន្តិចលើករណីឆ្លងដែលរកឃើញចន្លោះថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ក្នុងចំនួន៤០ករណី ដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមក។
បើគិតក្រោយធ្វើតេស្តលើកីឡាករ និងបុគ្គលិរយៈពេល២សប្តាហ៍ចុងក្រោយ Premier League បានរកឃើញអ្នកឆ្លងដល់ទៅ ៧៨ករណីឯណោះ បើគិតត្រឹមថ្ងៃទី១២ ខែមករានេះ។
បើទោះមានករណីឆ្លងច្រើន និងស្របពេលអង់គ្លេសទើបបិទប្រទេសជាថ្មីផង ប៉ុន្តែការប្រកួតលីគកំពូលអង់គ្លេសនៅតែបន្តទៅមុខដដែល ទោះមានការប្តូរកាលវិភាគប្រកួតខ្លះៗដែលបណ្តាលមកពីជំងឺរាតត្បាតក្តី។
អង់គ្លេសមានចំនួនអ្នកឆ្លង COVID-19 សរុប កើនដល់ជាង៣០លានករណី ក្នុងនោះស្លាប់ ជាង៨១៩០០ករណី និងសះស្បើយជាងមួយលានបួនសែននាក់ គិតត្រឹមថ្ងៃទី១២ ខែមករានេះ៕
Tag:
COVID-19
Premier League
© រក្សាសិទ្ធិដោយ thmeythmey.com