ពីនេះ ពីនោះ
សុខភាព
គន្លឹះ៦យ៉ាងជួយឱ្យអ្នកគេងលក់ស្រួល
× មានបញ្ហាពិបាកគេង ឫគេងមិនលក់មែនទេ? ទាំងនេះ ជាគន្លឹះថ្មីគួរឱ្យភ្ញាក់ផ្អើលដើម្បីជួយឱ្យអ្នកសម្រាកបានដូចចិត្តដែលអ្នកប្រាថ្នា។
១.ចៀសវាងការផឹកកាហ្វេនៅពេលរសៀល
កាហ្វេ ឫ តែ អាចបំផ្លាញដំណេករបស់អ្នកបាន បើទោះជាអ្នកផឹកវាច្រើនម៉ោងមុនចូលគេងក៏ដោយ។
២.ងូតទឹកក្តៅ
បន្ទាប់ពីអ្នកងូតរួច សីតុណ្ហភាពរាងកាយអ្នកនឹងចុះត្រជាក់យ៉ាងរហ័ស វានឹងជួយឱ្យអ្នកគេងលក់ស្រួល។
៣.បន្ថយពន្លឺអំពូល
មួយម៉ោងមុនចូលគេង គួរបន្ថយពន្លឺអំពូល និងបិទទូរទស្សន៍។
៤.រក្សាភាពត្រជាក់
មនុស្សជាច្រើន គេងឆាប់លក់ និងគេងលក់ស្រួល នៅក្នុងបន្ទប់ដែលត្រជាក់។
៥.ពាក់ស្រោមជើង
វាជួយបង្កើនចលនាឈាមរត់នៅចុងជើងរបស់អ្នក ដែលជួយឱ្យអ្នកគេងលក់យ៉ាងឆាប់រហ័ស។
៦.សម្រាកតាមវិធីដ៏ត្រឹមត្រូវ
ពេលចូលគេង សាកល្បងពង្រួញម្រាមជើងរបស់អ្នកឱ្យណែន ហើយរាប់ដល់៧ បន្ទាប់មកសម្រាក៕
© រក្សាសិទ្ធិដោយ thmeythmey.com