ពីនេះ ពីនោះ
«ទំនាក់»មានន័យខុសពី«ពំនាក់»
× វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ហើយថាពាក្យ«ទំនាក់»មានន័យខុសពី«ពំនាក់»។
«ទំនាក់»និង«ពំនាក់»មានថ្នាក់ពាក្យជានាមសព្ទដូចគ្នា ប៉ុន្តែមានន័យខុសគ្នា។ «ទំនាក់»មានន័យថា ការទាក់គ្នា,ការទាក់ដោយមានធ្នាក់។ ទំនាក់ទន្លេ គឺអាការនៃទន្លេដែលជាប់ទាក់តគ្នា(ទន្លេមួយជាប់នឹងទន្លេមួយ) បែកចេញទៅ (បារ. កាប់តួរ Capture)។ ទំនាក់ដំរីព្រៃនៃពួកហ្ម (ដំរី)។ ទំនាក់ទទា ការទាក់ទទាព្រៃដោយមានទទាធ្នាក់។ ពាក្យ«ទំនាក់» អាចប្រើផ្សំនឹងពាក្យ«ទំនង» ដែលនិយាយចូលគ្នាថា ទំនាក់ទំនង។
ចំណែក«ពំនាក់» មានន័យថា និស្ស័យ, ទីពឹងពាក់, ទីជ្រកអាស្រ័យ។ មានពំនាក់, ឥតពំនាក់, មានចៅហ្វាយនាយជាពំនាក់ ។ សូមពំនាក់ សូមនិស្ស័យនៅជ្រកអាស្រ័យផង។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com