អត្ថបទពាណិជ្ជកម្ម
អគ្គនាយក ខ្មែរ ប៊ែ​វើ​រី​ជី​ស ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១
13, Jan 2021 , 3:05 pm        
រូបភាព
​ភ្នំពេញ​៖​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ - អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​ឧកញ៉ា លាង ពៅ (​ភី​ធើរ​) ចុះ​បើក​យុទ្ធនាការ «​ទឹកចិត្ត​កម្ពុជា​» ២០២១ ដោយ​ជួប​សំណេះសំណាល និង​ឧបត្ថម្ភ​ទឹកបរិសុទ្ធ​កម្ពុជា ទឹកក្រូច​អាយ​ស៍ IZE និង ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ជូន​មន្ត្រីនគរបាល​ចរាចរ​ណ៍ ប្រចាំ​តំបន់​ស្តុ​ប​ក្បាលថ្នល់ កាលពី​ព្រឹក​ម៉ិ​ញ​នេះ​។​
 
​លោក​ឧកញ៉ា លាង ពៅ មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​ស្ងើចសរសើរ​ដល់​មន្ត្រីនគរបាល​យើង​ដែល​ខិតខំ​បំពេញ​កិច្ចការ​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​កម្ពុជា​។ ការលះបង់​ដ៏​ធំធេង​នេះ​មិនគួរ​ត្រូវបាន​មើលរំលង​ឡើយ​។ ដូច្នេះហើយ​ទើប​ក្រុមការងារ​ទឹកចិត្ត​កម្ពុជា​នឹង​នៅតែ​បន្តសកម្មភាព​ចែក​អំណោយ​ដល់​នគរបាល​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ក្នុង​គោលបំណង​តែមួយគត់ គឺ​ដើម្បី​ថ្លែងអំណរគុណ និង​លើកទឹកចិត្ត​ដល់​ពួកគាត់​ជាពិសេស​»​។ 
 





​វរសេនីយ៍ទោ ពៅ សុភាព នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​
​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​យុទ្ធនាការ​ទឹកចិត្ត​កម្ពុជា និង​ក្រុមការងារ​ដែល​បាន​ចុះមក​ចែក​អំណោយ​ជូន​នគរបាល​ដោយផ្ទាល់​។ លោក​ថ្លែងបន្តថា​៖ «​នេះ​សរ​បញ្ជាក់​អំពី​ស្មារតី​ចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក​របស់​ជន​ជាតិខ្មែរ​យើង​»​។ 
 
​គួរ​បញ្ជាក់ថា យុទ្ធនាការ​នេះ​ធ្វើឡើង​បន្ត​ពី​ឆ្នាំ​ចាស់ ២០២០ ដែល​ទឹកចិត្ត​កម្ពុជា​បាន​ផ្តល់ជូន​មន្ត្រីនគរបាល​ចម្រុះ​នៅ​ទូទាំងប្រទេស​នូវ​ទឹកបរិសុទ្ធ​កម្ពុជា​សរុប​ជាង​២​ម៉ឺន​កេស ហើយនឹង​បន្ត​ផ្តល់ជូន​ដល់​មន្ត្រីនគរបាល​នៅ​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ ២០២១ នេះ​ផងដែរ​។ ជាក់ស្តែង​អំណោយ​ផ្តល់ជូន​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​មានដូចជា ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន ១០០​កេស និង​ទឹកក្រូច​អាយ​ស៍ IZE រសជាតិ​ក្រូចឆ្មារ អាយ​ស៍ IZE ផ្លែឈើ​ចម្រុះ ៣០​កេស និង ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ចំនួន​សរុប ១០​កេស បន្ថែមទៀត​ផងដែរ​។​
 
​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ទឹកក្រូច​អាយ​ស៍ IZE ស្រា​បៀរ គូ​ដូ KUDO និង ទឹកបរិសុទ្ធ​កម្ពុជា​ផងដែរ​៕
 













(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com