កីឡាអន្តរជាតិ
អន្តរជាតិ
F1 ឆ្នាំ​២០២១៖ ការប្រកួត​នៅ​អូស្ត្រាលី និង​ចិន​ពន្យារពេល ឯ​ទីលាន​កើន​លើស​ឆ្នាំមុន​
13, Jan 2021 , 11:29 pm        
រូបភាព
​ព្រឹត្តិការណ៍​ប្រណាំង​រថ​យន្ត Formula 1 រដូវ​កាល​ឆ្នាំ ២០២១ នឹង​ចាប់ផ្តើម​មួយ​សប្តាហ៍​ក្រោយ​ការគ្រោងទុក​បន្ទាប់ពី Australian Grand Prix ពន្យារពេល​បើកឆាក​ដោយ​សារ​ការរីក​រាលដាល​ជាថ្មី​នៃ​ជំងឺ COVID-19​។ ចិន​ដែល​ដកខ្លួន​រដូវ​កាល​មុន​ក៏​ពន្យារពេល​រៀបចំ ខណៈ​បា​រ៉ែ​ន​នឹង​ទទួល​រៀបចំ​ការប្រណាំង​បើក​ជំនួស​អូស្ត្រាលី​។​



​កម្មវិធី​ប្រណាំង Australian Grand Prix នៅ​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​ដែល​គ្រោង​នឹង​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី​២១ ខែមីនា ត្រូវ​ពន្យារ​ទៅធ្វើ​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា​វិញ​។ អ្នករៀបចំ​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក F1 ប្រកាស​នៅ​ថ្ងៃទី​១២ មករា ដោយ​លើកឡើងថា នេះ​បណ្តាលមកពី​ស្ថានភាព​មិនល្អ​ដែល​បង្កដោយ​រលក​ទី​២​នៃ​ជំងឺ​រាតត្បាត​សកល​។​
 
​សម្រាប់​ការប្រកួត​បើកឆាក​ឆ្នាំ​២០២១ នឹងត្រូវ​ជំនួស​ដោយ​បា​រ៉ែ​ន ក្នុង​កម្ម​វី​ធី​ប្រណាំង Bahrain Grand Prix ក្នុង​ក្រុង Sakhir ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែមីនា​។ ចិន​ក៏បាន​ប្រកាស​ពី​ការពន្យារពេល​ដោយសារ​វិបត្តិ COVID-19 ផងដែរ ប៉ុន្តែ​មិនទាន់​បង្ហាញ​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ការប្រណាំង​របស់ខ្លួន​ឡើយ​។​
 
​ចិន និង​អូស្ត្រាលី​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​ចំនួន​ករណី​ឆ្លង​ច្រើន សុទ្ធតែ​មិន​ចូលរួម​ការប្រណាំង F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប​កាលពី​រដូវ​កាល​មុន​។​
​ដោយ​មិន​រាប់​ចិន F1 បានចេញ​កាលវិភាគ​ប្រណាំង​របស់​ខ្លួន​សម្រាប់​រដូវ​កាល​២០២១​នេះហើយ ដោយ​ក្នុងនោះ​មាន​២៣​ទីលាន ខណៈ​រដូវ​កាល​មុន​មានការ​ប្រណាំង​១៧​ទីលាន​ប៉ុណ្ណោះ​។​
 
​តារាង​កម្មវិធី​ប្រណាំង F1 សម្រាប់​រដូវ​កាល ២០២១៖
 
១- ថ្ងៃទី​២៨ ខែមីនា - បា​រ៉ែ​ន ក្រុង Sakhir
២- ថ្ងៃទី​១៨ ខែមេសា - អ៊ីតាលី ក្រុង Imola
៣- ថ្ងៃទី​២ ឧសភា - មិនទាន់​បញ្ជាក់​
៤- ថ្ងៃទី​៩ ឧសភា - អេ​ស្ប៉ា​ញ ក្រុង Barcelona
៥- ថ្ងៃទី​២៣ ឧសភា - មូ​ណា​កូ ក្រុង​ម៉ុង​តេ​កា​ឡូ​
៦- ថ្ងៃទី​៦ មិថុនា - អា​សែ​ប៉ៃ​ហ្ស​ង់ ក្រុង Baku
៧- ថ្ងៃទី​១៣ មិថុនា - កាណាដា ក្រុង Montreal
៨- ថ្ងៃទី​២៧ មិថុនា - បារាំង ក្រុង Le Castellet
៩- ថ្ងៃទី​៤ កក្កដា - អូទ្រីស ទីលាន Spielberg
១០- ថ្ងៃទី​១៨ កក្កដា​- ចក្រភព​អង់គ្លេស ទីលាន Silverstone
១១- ថ្ងៃទី​១ សីហា - ហុង​គ្រី ក្រុង Budapest
១២- ថ្ងៃទី​២៩ សីហា - បែលហ្ស៊ិក ទីលាន Spa
១៣- ថ្ងៃទី​៥ កញ្ញា​- ហូ​ឡង់ ក្រុង Zandvoort
១៤​ថ្ថៃទី​១២ កញ្ញា - អ៊ីតាលី ក្រុង Monza
១៥- ថ្ងៃទី​២៦ កញ្ញា - រុស្ស៊ី ក្រុង Sochi
១៦- ថ្ងៃទី​៣ តុលា - សិង្ហ​បុរី 
១៧- ថ្ថៃទី​១០ តុលា - ជប៉ុន ក្រុង Suzuka
១៨- ថ្ងៃទី​២៤ តុលា - អាមេរិក ក្រុង Austin
១៩- ថ្ងៃទី​៣១ តុលា - ម៉ិ​ក​ស៊ិ​ក ក្រុង​ម៉ិ​ក​ស៊ិ​កូ​ស៊ី​ធី​
២០- ថ្ងៃទី​៧ វិច្ឆិកា - ប្រេ​ស៊ី​ល ក្រុង Sao Paulo
២១- ថ្ងៃទី​២១ វិច្ឆិកា - អូស្ត្រាលី ក្រុង Melbourne
២២- ថ្ងៃទី​៥ ធ្នូ​- អា​រ៉ា​ប៊ី​សា​អូឌីត ក្រុង Jeddah
២៣- ១២ ធ្នូ​- អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្នុង​ទីក្រុង Abu Dhabi ៕
 

Tag:
 Formula 1
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com