កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona យកឈ្នះ​ក្រុម Real Sociedad ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Super Cup
14, Jan 2021 , 2:51 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង

Barcelona ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Super Cup តាមរយៈ​ការយក​ឈ្នះ Real Sociedad ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ក្នុង​លទ្ធផល ៣-២​។


​រយៈពេល ៩០ នាទី ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​១៤ ខែមករា ក្រុម​រហ្សនាម​អ្នកមាន​បុណ្យ​រកបាន​ត្រឹម​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម Real Sociedad តែប៉ុណ្ណោះ​។ ១​គ្រាប់​របស់ Barca រកបាន​ដោយ​កីឡាករ Frankie de Jong នៅ​នាទី​៣៩ ដោយ​ការបញ្ជូន​ពី​សំណាក់​មិត្ត​រួម​ក្រុម Antoine Griezmann មុនពេល Mikel Oyarzabal តាម​ស្មើ​ឲ្យ Real Sociedad នៅ​នាទី ៥១ ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​។ 
 
​ដោយ​ត្រូវ​ជ្រើស​មួយក្រុម​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ត​ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដោយ Barcelona បាន​យកឈ្នះ​ក្នុង​លទ្ធផល ៣-២​។ ៣​គ្រាប់​របស់ Barca ធ្វើបាន​ដោយ Ousmane Dembele, Miralem Pjanic និង Ricard Puig​។ ២​គ្រាប់​របស់ Sociedad ធ្វើបាន​ពី​សំណាក់ Mikel Merino និង Adnan Januzaj​។​
 
Barca ដែល​ឈ្នះ Super Cup ច្រើនជាងគេ​១៣​លើក ទទួលបាន​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ត្រូវ​រង់ចាំ​ជំនួប​រវាង​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ជាមួយ Athletic Bilbao នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​១៥ ខែមករា​៕

Tag:
 FC Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com