ពីនេះ ពីនោះ
«​ទេស្នា​,​ទេសនា​,​ទេសន៍​,​ទេស​»​ជា​ពាក្យ​មានន័យ​តែមួយ​ដូចគ្នា​
16, Oct 2022 , 7:29 am        
រូបភាព
«​ទេស្នា អាច​ប្រើ​ជា ទេសនា ឬទេ​សន៍ ឬទេ​ស ក៏បាន គឺ​សុទ្ធតែជា​ពាក្យ​ត្រឹមត្រូវ​ដូចគ្នា ហើយ​មានន័យថា ដំណើរ​សម្តែង ឬ​ការ​សម្តែងធម៌​ដូចគ្នា​។ នេះ​បើតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​

 
​ពាក្យ​ទាំងនេះ​គេ​និយម​ប្រើ​ជា​កិរិយាសព្ទ និង​គុណសព្ទ​។ ឧទាហរណ៍​៖ និមន្ត​លោក​ទេសន៍​។ ក្នុងចំណោម​ពាក្យ ទេស្នា​,​ទេសនា​,​ទេសន៍​,​ទេស មានតែ​ពាក្យ​ទេស​ប៉ុណ្ណោះ​ដែលមាន​ន័យ​លើសពី​ដំណើរ​សម្តែង ឬ​ការ​សម្តែងធម៌​។ «​ទេស​» មានន័យ​ច្រើនបែប​ទៀត​។ 
 
«​ទេស​» ជា​នាមសព្ទ​មានន័យថា​ប្រទេស​,​ភូមិ​,​ស្រុកទេស​។ ទេស​មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ​មួយទៀត​មានន័យថា ឈ្មោះ​សំពត់​សាច់​ម៉ដ្ឋ​ច្រើនបែប​។ សំពត់​ទេស ច្រើន​ហៅថា ទេសឯក​។  ម្យ៉ាងទៀត​គេ​ហៅ​ពាក្យ​ទេស​សម្រាប់​សំដៅលើ​គ្រឿងសម្ល​វិសេស​ដែលមាន​ក្លិនក្រអូប​ប្រហើរ​មាន​រស​ឆ្ងាញ់​ពីសា និង​អាហារ​មានឱជារស​ឆ្ងាញ់​ពីសារ​ប្រដូច​ជា​នឹង​អាហារ​ទិព្វ​។ 
 
«​ទេស​»​ជា​គុណសព្ទ​មានន័យថា ដែល​ធំដំបង​មាំ​ខ្ពស់​។ សេះទេស​,​កប្បាស​ទេស​,​ចំប៉ីទេស​។ «​ទេស​»​មួយទៀត​មាន​ថ្នាក់​ពាក្យ​កិរិយាវិសេសន៍ មានន័យថា ដែល​ដើរ​ស្រាត​ព្រាត់ ឬរ​សាត់អណ្តែត​ទៅតាម​តែ​ប្រទះ​។ ដើរទេស​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com