ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក មិនគួរ​ទទួលទាន​អាហារ​ទាំង​នេះឡើយ​
15, Jan 2021 , 6:59 pm        
រូបភាព
​តើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ហើយ​ត្រូវបាន​វេជ្ជបណ្ឌិត​ចេញ​វេជ្ជបញ្ជា​អោយទទួល​ទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក​មែន​ទេ​? ជាតិ​ដែក គឺ​ចាំបាច់​បំផុត​ក្នុង​ការបង្កើត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែលជា​ដ៏​សំខាន់​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​នីមួយៗ​ដើម្បី​ដឹកនាំ​អុកស៊ីសែន​ចិញ្ចឹម​ពេញ​រាងកាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​មិនគួរ​ទទួលទាន​ក៏​ព្រោះ​វា​អាច​រារាំង​ដល់​ការ​ស្រូបយក​ជាតិ​ដែក​បាន​ត្រឹមត្រូវ​ពី​អាហារ និង​សូម្បីតែ​ថ្នាំ​គ្រាប់​ជាតិ​ដែក ៖

 
១. ស្រាក្រហម​
 
​នោះ​ក៏​ព្រោះ​ស្រាក្រហម គឺធ្វើឡើង​ពី​ផ្លែ​ទំពាំងបាយជូរ​ដែលមាន​ផ្ទុក​សារធាតុ tannins​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ឈប់​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​និង​ស្រាក្រហម​សិន ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក​។​
 
២. តែ​បៃតង​និង​តែ​ខ្មៅ​
 
​ដោយសារតែ “​តែ​បៃតង​”​និង​”​តែ​ខ្មៅ​” មាន​ផ្ទុក​សារធាតុ tannins ដែល​មិនល្អ​សោះឡើយ​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ សារធាតុ tannins អាច​ទប់ស្កាត់ ឬ​រាំងស្ទះ​រាងកាយ​ពី​ការ​ស្រូប​យកជាតិ​ដែក​បាន​ត្រឹមត្រូវ​។​
 
៣. កាហ្វេ​
 
​កាហ្វេ​មាន​ផ្ទុក​សារធាតុ tannins ដែល​ទប់ស្កាត់​ការ​ស្រូបយក​ជាតិ​ដែក​ដោយ​រាងកាយ​បាន​ត្រឹមត្រូវ​ពី​អាហារ​ផ្សេងៗ​។ ទោះជា​យ៉ាងណា​អ្នក​នៅតែ​អាច​ទទួលទាន​ភេសជ្ជៈ​នេះ​បាន ប៉ុន្តែ​ត្រូវ​ប្រាកដថា​ទទួលទាន​យ៉ាងហោចណាស់ ១ ម៉ោង​មុន ឬ​ក្រោយ​អាហារ​។​
 
៤. ទំពាំងបាយជូរ​
 
​នោះ​ក៏​ព្រោះតែ​ផ្លែ​ទំពាំងបាយជូរ​មាន​ផ្ទុក​សារធាតុ tannins​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ឈប់​ទទួលទាន​ផ្លែ​ទំពាំងបាយជូរ​សិន​ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក​។​
 
៥. គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​
 
​ថ្វីត្បិតតែ​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ក៏ដោយ ប៉ុន្តែ​វា​ក៏មាន​ផ្ទុក​សារធាតុ phytates ដែល​អាច​រាំងស្ទះ​ដល់​ការ​ស្រូប​យកជាតិ​ដែក​នៃ​រាងកាយ​គួរអោយកត់សម្គាល់​។ ដូច្នេះ​ខណៈពេល​ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម អ្នក​គួរ​បញ្ឈប់​ការទទួល​ទាន​អាហារសម្រន់​ប្រភេទ​នេះ​សិន​។​
 
៦. អាហារ​មាន​ផ្ទុក​សារធាតុ Gluten
 
​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែរ​ចាំបាច់​គួរ​ចៀសវាង​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ gluten ខណៈដែល​អាហារ​ប្រភេទ​នេះ​អាច​បណ្ដាលឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ Gluten អាច​បង្ក​ការខូចខាត​ដល់​ជញ្ជាំង​នៃ​ពោះវៀន និង​ទប់ស្កាត់​ការ​ស្រូប​យកជាតិ​ដែក ព្រមទាំង​អាស៊ីត​ហ្វូ​លិ​ក (folic acid) ដែល​ត្រូវការ​ចាំបាច់​សម្រាប់​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​
 
៧. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​
 
​បើទោះជា​ការទទួល​ទាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​គួរ​ដឹងថា ជាតិ​កាល់ស្យូម​អាច​ទប់ស្កាត់​ការ​ស្រូប​យកជាតិ​ដែក​របស់​រាងកាយ​មិនអោយ​កើតឡើង​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នក​ឈប់​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​តែម្ដង​ឡើយ ប៉ុន្តែ​គ្រាន់តែ​ទទួលទាន​នៅពេល​ខុសគ្នា​ជាមួយ​អាហារ​ជាតិ​ដែក ក៏ដូចជា​ថ្នាំ​គ្រាប់​ជាតិ​ដែក​។​
 
៨. អាហារ​មាន​ផ្ទុក​សារធាតុ Polyphenols
 
​អាហារ​មាន​ផ្ទុក​សារធាតុ Polyphenols អាច​រារាំង​ដល់​ការ​ស្រូបយក​ជាតិ​ដែក​។ ដូច្នេះ​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​គួរ​ចៀសវាង​ទទួលទាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com