COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​៖ ជប៉ុន ហាម​កីឡាករ​បរទេស​ចូល​ហាត់​ក្នុងប្រទេស ខណៈ COVID-19 កើនឡើង​
15, Jan 2021 , 9:59 pm        
រូបភាព
​ជប៉ុន​សម្រេច​ផ្អាក​បណ្តោះអាសន្ន​លើ​ការអនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​បរទេស​ចូល​ហ្វឹកហាត់​ក្នុងប្រទេស​នៅ​មុនពេល​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យូ​ចូលមក​ដល់​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Kyodo ស្របពេល​ជប៉ុន​បិទ​ព្រំដែន​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​ការកើនឡើង​ជាថ្មី​នៃ​ជំងឺ COVID-19​។​



​ការពន្យារ​ពេលនេះ​នឹងមាន​រយៈពេល​រហូតដល់​ថ្ងៃទី​៧ ខែកុម្ភៈ ពោលគឺ​នៅពេល​ការបិទ​ព្រំដែន​ក្នុង​ក្រុង​តូ​ក្យូ និង​ក្រុង​ធំៗ​ផ្សេងទៀត​ត្រូវ​បញ្ចប់​។ ការបិទ​ព្រំដែន​នេះ កើតឡើង​បន្ទាប់ពី​ជប៉ុន​កើនឡើង​ចំនួន​អ្នក​ឆ្លង​ជំងឺ​រាតត្បាត​សកល​ក្នុង​ចំនួន​ច្រើនសារ​ជាថ្មី រហូត​បង្ខំ​រដ្ឋាភិបាល​រឹតបន្តឹង​បែបនេះ​។​
 
​អំឡុងពេល​បិទ​ព្រំដែន​នេះដែរ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ត​ព​លិ​ក​ពី​ក្រៅប្រទេស​ដែល​ចង់ទៅ​ជប៉ុន​ដើម្បី​ហ្វឹកហាត់​ត្រៀម​អូឡាំពិក​ឆ្នាំ​២០២១ ផងដែរ​។ ជប៉ុន​បានសម្រេច​ផ្អាក​ការ​អនុ​ញ្ជា​ត​ឲ្យ​អត្ត​ព​លិ​ក​ចូលទៅ​ហ្វឹកហាត់​នៅ​ទឹកដី​ខ្លួន​ដើម្បី​បង្ការ​ជំងឺ COVID-19 ខណៈ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិ​ភ​លោក​រដូវ​កាល​ក្តៅ​ដែល​ត្រូវ​ពន្យារពេល​១​ឆ្នាំនេះ នឹង​ចូល​មកដល់​នៅ​រយៈពេល​៦​ខែ​ទៀត​។​
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមករា​នេះ ជប៉ុន​ចំនួន​ករណី​ឆ្លង COVID-19 ជាង​៣​សែន​ករណី ក្នុងនោះ​ស្លាប់​ជាង​៤២០០​នាក់ និង​សះស្បើយ​ជាង​២​សែន​៣​ម៉ឺន​ករណី​៕

Tag:
 COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com