ជាតិ
បទសម្ភាសន៍
ពលរដ្ឋ​ស្រុក​អង្គរជុំ​ជាង​៣​ពាន់​នាក់​វិលត្រឡប់​ពី​ថៃ ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​តាម​សហគមន៍​
15, Jan 2021 , 10:59 pm        
រូបភាព
សកម្មភាពពលរដ្ឋវិលត្រឡប់ពីប្រទេសថៃនិងធ្វើចត្ដាឡីស័កនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត នាចុងខែ ធ្នូ ឆ្នាំ២០២០ កន្លងមក៕
សកម្មភាពពលរដ្ឋវិលត្រឡប់ពីប្រទេសថៃនិងធ្វើចត្ដាឡីស័កនៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត នាចុងខែ ធ្នូ ឆ្នាំ២០២០ កន្លងមក៕
​សៀមរាប​៖ គិត​ត្រឹម​ពាក់​កណ្ដាលខែ មករា ប្រជាពលរដ្ឋ​ស្រុក​អង្គរជុំ​ប្រមាណ​ជាង​៣​ពាន់​នាក់​ហើយ ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ បន្ទាប់ពី​ប្រទេសជិតខាង​នេះ ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ជា​សហគមន៍​។ តួលេខ​នេះ ហាក់​មាន​ចំនួន​ច្រើន តែ​អាជ្ញាធរ​ថា បាន​ទប់ស្កាត់​ត្រឹមត្រូវ ដោយ​ធានាថា ពលរដ្ឋ​ទាំងនោះ ត្រូវធ្វើ​ច​ត្ដា​ឡី​ស័ក​គ្រប់ៗ​គ្នា​។​

 
​អភិបាលស្រុក​អង្គរជុំ លោក លុក ផុស បានឱ្យដឹងថា ពលរដ្ឋ​ស្រុក​អង្គរជុំ​ដែល​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ សរុប​ជាង​៧​ពាន់​នាក់ ក្នុងនោះ​ជាង​៣​ពាន់​នាក់​ហើយ ដែល​បាន​វិល​ត្រឡប់មក​ស្រុក​វិញ បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ និង​ក្រោយ​ផ្ទុះ​ជា​សហគមន៍​ក្នុងប្រទេស​ថៃ​។ លោក​បន្ថែមថា អាជ្ញាធរ​បានរៀបចំ​ទៅ​ទទួល និង​នាំ​ពួកគេ​ទៅធ្វើ​ច​ត្ដា​ឡី​ស័ក​បាន​ត្រឹមត្រូវ នៅ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​ខេត្តសៀមរាប មុននឹង​អនុញ្ញាតឱ្យ​ពលរដ្ឋ​ទាំងអស់ ចូលក្នុង​ភូមិ​បាន​។​
 
​ក្នុង​កាលៈទេសៈ​នេះ នៅពេលដែល​ប្រទេស​ថៃ​មិនទាន់​ស្ងប់ស្ងាត់​ពី​ជំងឺ​កូ​វីដ​១៩ ពលរដ្ឋ​ស្រុក​អង្គរជុំ​ខ្លះ​បាន​ងាក​ទៅធ្វើ​ចម្ការ​ដំ​ឡូ​ក ខ្លះ​ធ្វើ​កសិកម្ម​ផ្សេងៗ ចិញ្ចឹមសត្វ និង​ខ្លះទៀត​ចេញ​ធ្វើការ​សំណង់​នៅក្នុង​ស្រុក និង​ទីក្រុង​ជាដើម​៕
 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​អភិបាលស្រុក​អង្គរជុំ លោក លុក ផុស ដូចតទៅ​



 
 
 

Tag:
 កូ​វីដ​១៩
  ស្រុក​អង្គរជុំ​
  លុក ផុស​
© រក្សាសិទ្ធិដោយ thmeythmey.com