ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំងឺតាអក កើតមានច្រើនជាងគេ ក្នុងចំណោមជំងឺសើស្បែកទាំងអស់
16, Jan 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ «តាអក» ជាជំងឺរលាកស្បែក ដែលធ្វើឱ្យរមាស់ ពងបែក និង ក្រហមលើស្បែកជាដើម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសសើស្បែក បានលើកឡើងថា ជំងឺតាអក កើតមានច្រើនជាងគេ ក្នុងចំណោមជំងឺសើស្បែកទាំងអស់ ព្រោះជំងឺនេះកើតលើមនុស្សគ្រប់វ័យ និងកើតពេញខ្លួនតាំងពីក្បាលដល់ជើង។


លោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ប្រធានគ្លីនិកសើស្បែក ណង់ស៊ី បានពន្យល់ដូច្នេះថា៖«កត្តាមានច្រើន អ្នកខ្លះគាត់មានរលាកនៅក្បាល គឺដោយដោយសារក្រពេញ អ៊ីចឹងនៅពេលក្រពេញមានវិបត្តិ មានពួកផ្សិតតូចៗ នៅកន្លែងហ្នឹង វារាតត្បាត និងរលាកដល់ចិញ្ចើម អ្នកខ្លះរលាកដល់ទ្រូងអ៊ីចឹងទៅ។ ប្រភេទទី២ លើកូនក្មេង ដោយគ្រួសារគាត់មានជំងឺហឺត ឬអាលែកស៊ីច្រមុះ ដោយសារស្បែកគាត់អត់ល្អ»។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ព្រហ្ម ផានិត ឯកទេសសើស្បែក និងជាប្រធានគ្លីនិកសើស្បែក ណង់ស៊ី ដូចតទៅ៖ 
 
 
 
 
 

Tag:
 ជំងឺតាអក
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com