COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងលេខ២ ក្រោយ Liverpool និង Man Utd គ្មានគ្រាប់បាល់បញ្ចូលទី
× ជំនួបគូពិសេស Liverpool និង Manchester United បានបញ្ចប់ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាក្នុងការប្រកួត Premier League សប្តាហ៍ទី១៨។ Liverpool ធ្លាក់ទៅលេខ៤ ហើយ Man Utd នៅរក្សាកំពូលតារាង ខណៈ Manchester City ឡើងទៅលេខ២ ក្រោយឈ្នះ Crystal Palace ៤-០។
លទ្ធផលស្មើគ្នារវាងហង្សក្រហមដែលជាម្ចាស់ការពារតំណែងជើងឯក និងបិសាចក្រហមនៅកីឡដ្ឋាន Anfield នៅយប់ថ្ងៃទី១៧ ខែមករា បានបើកផ្លូវឲ្យក្រុមមេឃខៀវឡើងទៅកាន់ចំណាត់ថ្នាក់ទី២ និងសល់មួយប្រកួតក្នុងដៃថែមទៀត។
ក្រោយទទួលបាន១ពិន្ទុបន្ថែមនៅជំនួបទី១៨រដូវកាលនេះ Man Utd នៅឈរចំណាត់ថ្នាក់ទី១ក្នុងតារាងលីគកំពូលអង់គ្លេសដដែល ដោយរកបាន៣៧ពិន្ទុ ខណៈ Liverpool ធ្លាក់ទៅលេខ៤ មាន៣៤ពិន្ទុ។ Man City ដែលបានឈ្នះ Crystal Palace បានឡើងទៅលេខ២វិញ ក្រោយការប្រកួតទី១៧របស់ខ្លួន ជាមួយពិន្ទុសរុប ៣៥ពិន្ទុ។
ក្រុមរបស់លោក Pep Guardiola មានឱកាសឡើងទៅឈរកំពូលតារាង បើសិនពួកគេអាចរកបាន៣ពិន្ទុ សម្រាប់ការប្រកួតក្នុងដៃមួយលើកទៀត។
Leicester City ក៏ជាក្រុមដែលកំពុងប្រជែងតំណែងជើងឯក Premier League រដូវកាលនេះដែរ។ ក្រុមរហ្សនាមកញ្ជ្រោងឈរនៅលេខរៀងទី៣ដោយរកបាន៣៥ពិន្ទុក្រោយឈ្នះ Southampton ២-០ នាការប្រកួត១៨លើករបស់ពួកគេ។ Tottenham Hotspur ដែលឈ្នះ ក្រុមបាតតារាង Sheffield United ៣-១ ស្ថិតនៅចំណាត់ថ្នាក់ទី៥ មាន៣៣ពិន្ទុ។
ក្រុមពីលេខ១ដល់លេខ៥ Man Utd, Man City, Leicester City, Liverpool និង Spurs ជាក្រុមប្រជែងគ្នាខ្លាំងសម្រាប់ពាន Premier League រដូវកាលនេះ។ Fulham, West Bromwich និង Sheffield United ស្ថិតនៅតំបន់ត្រូវកាត់ចោល៕
© រក្សាសិទ្ធិដោយ thmeythmey.com