កីឡាជាតិ
ជាតិ
វិសាខា ចុះកុងត្រាជាមួយអតីតខ្សែប្រយុទ្ធក្លិប West Brom មកជួយពង្រឹងក្រុម នៅរដូវកាលថ្មី
× ភ្នំពេញ៖ ក្លិបវិសាខា បានចុះកុងត្រាជាមួយ កីឡាករខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Warren Haber មកពង្រឹងក្រុម នៅរដូវកាលថ្មីនេះ។ នេះបើតាមការប្រកាសរបស់ក្លិបវិសាខា នៅលើហ្វេសប៊ុក។
តាមរយៈវីដេអូជាង១នាទី ក្លិបវិសាខាបង្ហាញវត្តមាន Marcus Warren Haber ដែលត្រូវមកជួយក្រុមក្នុងតួនាទីជាខ្សែប្រយុទ្ធ ដោយគ្រងលើអាវលេខ១១ ។ «នេះណែ❗ម្ចាស់អាវលេខ ១១ សម្រាប់ត្រៀមរដូវកាលថ្មីនេះ»។ នេះបើតាមសំណេខ្លីរបស់ម្ចាស់ពានរង្វាន់សម្ដេច ហ៊ុន សែន កាលពីឆ្នាំ២០២០។
កីឡាករសញ្ជាតិកាណាដា Marcus Warren Haber ធ្លាប់ជាអតីតខ្សែប្រយុទ្ធរបស់ក្លិប West Bromwich Albion នៃលីគកំពូលរបស់អង់គ្លេស កាលពីឆ្នាំ២០១០-២០១១។ មិនតែប៉ុណ្ណោះរូបគេ ក៏ធ្លាប់លេងនៅក្លិបផ្សេងៗដូចជា ក្លិបGroningen របស់លីគក្របខណ្ឌហូឡង់, ក្លិប St Johnstone របស់ស្កុតឡែន និងក្លិបក្នុងស្រុកនៃប្រទេសកាណាដាជាដើម។
ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ បានជាប់ជម្រើសជាតិយុវជនកាណាដា តាំងពីឆ្នាំ២០០៥ មុននឹងបន្តជាប់ជម្រើសជាតិនៅឆ្នាំ២០១០។ Marcus Warren Haber បានបង្ហាញខ្លួន ២៧ប្រកួតឱ្យជម្រើសជាតិកាណដា ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់៕
Tag:
វិសាខា
បាល់ទាត់
Marcus Haber
© រក្សាសិទ្ធិដោយ thmeythmey.com