ពីនេះ ពីនោះ
សុខភាព
ការដើរ អាច​ទប់ស្កាត់​ជំងឺ​តម្រងនោម​
19, Jan 2021 , 6:59 am        
រូបភាព
​អ្នកស្រាវជ្រាវ​ជនជាតិ​តៃវ៉ាន់​បាន​រកឃើញថា អ្នកជំងឺ​តម្រងនោម​គួរតែ​ដើរ​អោយបាន​ច្រើន បើ​មិន​ចង់​លាង​ឈាម ប្តូរ​តម្រងនោម ឬ​ស្លាប់​ទាំង​ក្មេង​វ័យ​។​



​វេជ្ជបណ្ឌិត ឈី យី​ជូ (Che-Yi Chou) បាន​និយាយថា “​ក្នុង​មួយ​សប្តាហ៍ បើ​អ្នកដើរ​យ៉ាងតិច​អោយបាន​ម្តង​ក្នុង​រយៈពេល ៣០ នាទី អ្នក​ប្រាកដជា​ទទួលបាន​លទ្ធ​ផល​គួរ​ជាទី​ពេញចិត្ត ហើយ​វារិត​តែ​ល្អប្រសើរ​បន្ថែមទៀត បើ​អ្នក​អាច​ដើរ​បាន​ញឹកញាប់ និង​យូរ​ជាង​នេះ​”​។​
 
​អ្នកជំងឺ​ដែល​ដើរ​ហាត់ប្រាណ​បាន​កាត់បន្ថយ​អត្រា​មរណៈភាព​របស់​ពួកគេ​ដល់​ទៅមួយ​ភាគបី ក្នុងអំឡុងពេល​នៃ​ការស្រាវជ្រាវ ហើយ​មាន​អ្នកជំងឺ​តិចជាង ២១% ដែល​ត្រូវ​ទទួល​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម បើ​ធៀប​ទៅនឹង​អ្នក​ដែល​មិន​ដើរ​។​
 
​អ្នកជំងឺ​ដើរ​កាន់តែច្រើន កាន់តែ​ល្អ​។ ធៀប​ទៅនឹង​អ្នក​មិន​ដើរ អ្នក​ដែល​ដើរ​លើសពី ៧ ដង​ក្នុង​មួយ​សប្តាហ៍ អត្រា​ស្លាប់​របស់​ពួកគេ​មានការ​ថយចុះ​ដល់​ទៅ ៥៩%​។​
 
​អ្នក​ចូលចិត្ត​ដើរ​មាន​សុខភាព​ល្អប្រសើរ​ជាង​អ្នក​ដែល​មិន​ដើរ​។ អ្នកដើរ​ប្រឈមមុខ​តិចជាង​ទៅនឹង​បញ្ហា​សុខភាព​ដ៏ទៃទៀត​ផងដែរ ដូចជា​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com