ពីនេះ ពីនោះ
សុខភាព
ជំងឺ​ផ្តាសាយ​:​អាហារ​ដែល​ត្រូវ​បរិភោគ​
19, Jan 2021 , 6:59 pm        
រូបភាព
​អាកា​រៈ​ផ្តាសាយ​ច្រើនតែ​បណ្តាលមកពី​វី​រ៉ុ​ស ព្រមទាំង​ជា​អាថ៌កំបាំង​ដើម្បី​រក្សា​អោយ​ប្រព័ន្ធ​ភាពស៊ាំ​ស្ថិតក្នុង​សភាព​ល្អ​។​

 
​រោគសញ្ញា​ផ្តាសាយ​មានដូចជា ក្តៅខ្លួន ឈឺសន្លាក់ និង​ឈឺក្បាល​ខ្លាំង ព្រមទាំង​តឹង​ច្រមុះ​ខ្លាំង​ទៀតផង​។ ជាមួយនឹង​ការឈឺ​សន្លាក់​រយៈពេល​ខ្លី អ្វីដែល​អ្នកត្រូវការ​គឺ​សម្រាក​លើ​គ្រែ​អោយបាន​ច្រើន​ដើម្បីអោយ​ឆាប់​ជាសះស្បើយ​។ ប្រសិនបើ​ក្តៅខ្លួន ចូរ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល ជា​រៀងរាល់ ៤ ទៅ ៦​ម៉ោង​ដើម្បី​បន្ថយកម្តៅ​។ ប្រសិនបើ​ពិបាក​ដកដង្ហើម និង​ដកដង្ហើម​លឺ​សូរដូច​ហួច​ដែល​វា​ជាស​ញ្ញា​នៃ​ការបង្ក​រោគ​បន្ថែម​មួយទៀត អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ហើយ​។​
 
​ការដែល​ធ្វើការ​ហួសកម្លាំង ធ្វើការ​ច្រើនពេក ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើនពេក វា​ងាយ​នឹង​អោយ​រាងកាយ​មាន​ជំងឺ​ផ្តាសាយ​ខ្លាំងណាស់​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ញ៉ាំ​បង្អែម និង​សូកូឡា ព្រមទាំង​ទៅ​ស្និទ្ធស្នាល​ជាមួយ​អ្នក​ផ្តាសាយ​ហើយ ឱកាស​នៃ​ការឆ្លង​ជំងឺ​នោះ​មាន​រហូតដល់​ពីរដង​ឯណោះ​។​
 
​អាហារ​ដែល​ត្រូវ​ចៀសវាង​
 
·         អាហារ​មាន​ជាតិ​ស្ករ​កែច្នៃ​ដូចជា នំ​ខេ​ក និង​នំ​បី​ស្គុ​ត អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ស្រា និង​កាហ្វេ ព្រោះ​វា​សុទ្ធតែ​បណ្តាលអោយ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង​ងាយ​ឆ្លង​ជំងឺ​។​
 
·         ជាទូទៅ​ខណៈពេលដែល​អ្នកមាន​ជំងឺ​ផ្តាសាយ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើអោយ​ផលិត​សំបោរ​ដូចជា ហ្វ្រូ​ម៉ា​ត សូកូឡា និង​អាហារ​ធ្វើ​ពី​ទឹកដោះគោរ​មាន​ជាតិ​ខ្លាញ់​សុទ្ធ​។​
 
​អាហារ​ដែល​គួរ​ទទួលទាន​
 
·         ខ្ទឹមស និង​ខ្ទឹមបារាំង​គឺជា​អាហារ​ដ៏​អស្ចារ្យ​ព្រោះ​វា​មាន​សមា​ភាពជា​ថ្នាំ​ប្រឆាំង​បាក់តេរី ផង និង​សម្លាប់​មេរោគ​ផង​។​
 
·         នៅពេល​មាន​ជំងឺ​ផ្តាសាយ​ហើយ ចូរ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អង្ករសម្រូប​អោយបាន​ច្រើន ប៉ុន្តែ​បន្ថយ​សាច់​ត្រី ឬ​សាច់មាន់​វិញ​។​
 
·         ចូរ​ញ៉ាំ​ទឹក​ខ្ញី និង​ទឹក​ក្រូចឆ្មា​អោយបាន​ច្រើន​។​
 
·         បង្កើន​ការទទួល​ទាន​ទឹក ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។​
 
​ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
 
·         វីតាមីន C គឺជា​ភ្នាក់ងារ​ប្រឆាំង​វី​រ៉ុ​ស​ដ៏​ពូកែ ហើយ​ការស្រាវជ្រាវ​បានបង្ហាញ​អោយឃើញថា វា​អាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​ឈឺ​បាន​ប្រសិនបើ​ប្រើ​បាន​គ្រប់គ្រាន់​។ នៅ​រដូវរងារ ចូរ​ប្រើ ១​ក្រាម​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ចង់​ផ្តាសាយ​ហើយ ចូរ​ប្រើ​១​ក្រាម​អោយបាន​បី​ដង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​។​
 
·         ចូរ​ប្រើ​វីតាមីន និង​សារធាតុ​រ៉ែ​ចម្រុះ​ដែលមាន​ជាតិ​ស័ង្កសី​យ៉ាងហោចណាស់ ៣០ ទៅ​៦០​មី​លី​ក្រាម​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​មេរោគ​។​
 
·         ប្រសិនបើ​ឈឺបំពង់ករ ចូរ​ប្រើ​ថ្នាំ Zinc Gluconate Lozenges ដែលមាន​ជាតិ​ស័ង្កសី ១៥​ទៅ​២៥​មី​លី​ក្រាម​។ ចូរ​ប្រើ មួយ​គ្រាប់​ជាង​រៀងរាល់ ៣​ទៅ​៤​ម៉ោង ព្រោះ​វា​ជួយ​សម្លាប់​បាក់តេរី​ក្នុង​បំពង់​កបាន​។​
 
​មតិ​ដ៏​មាន​ប្រយោជន៍​
 
·         ចូរ​បញ្ចុះ​កម្តៅ អោយបាន​យ៉ាងហោចណាស់ ៤៨​ម៉ោង​រហូតដល់​ស្ថានភាព​ជំងឺ​ធូរស្រាល​។ ការ​សម្រាក​សំខាន់​ណាស់​ប្រសិនបើ​អ្នក​ក្តៅខ្លួន​។​
 
·         មិនត្រូវ​បង្ខំ​ធ្វើ​ការឡើង​ប្រសិនបើ​អ្នក​ពិតជា​មាន​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ​មែន ព្រោះ​វា​កាន់តែ​ធ្វើអោយ​អ្នក​ឈឺ​កាន់តែ​យូរ​។​
 
·         លាងដៃ​អោយបាន​ទៀងទាត់​ប្រសិនបើ​អ្នកមាន​ភាពស្និទ្ធស្នាល​ជាមួយ​មនុស្ស​ដែល​ផ្តាសាយ ព្រោះ​វីរុស​ងាយ​នឹង​ឆ្លង​មកលើ​ដៃ​អ្នក​ខ្លាំងណាស់​។ ការ​លាងដៃ​ត្រូវតែ​ធ្វើជា​ពិសេស​សម្រាប់​កូនក្មេង​ដែល​កង្វះ​អនាម័យ​។​
 
·         វីរុស​ស្ថិតនៅក្នុង​បរិយាកាស និង​ធ្វើការ​សាយ​ភាព​បាន​យ៉ាង​ធំ​ធែ​ង ដូច្នេះ​ត្រូវ​ចៀសវាង​កន្លែង​ដែលមាន​ស្ថានភាព​អួអាប់ កុំ​នៅក្នុង​បន្ទាប់​មាន​ផ្សែង​ច្រើន​យូរពេក​។​
 
·         ត្រូវ​ហាត់ប្រាណ និង​ស្រូបយក​ខ្យល់​បរិសុទ្ធ​អោយបាន​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com