ពីនេះ ពីនោះ
«​សន្ទុះ សម្ទុះ និង​សំទុះ​»​ជា​ពាក្យ​ត្រឹមត្រូវ និង​មានន័យ​តែមួយ​ដូចគ្នា​
09, Jun 2022 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​បានបញ្ជាក់​ពាក្យ​«​សន្ទុះ សម្ទុះ និង​សំទុះ​»​ជា​ពាក្យ​ដែល​មានន័យ​តែមួយ​ដូចគ្នា​។ «​សន្ទុះ សម្ទុះ និង​សំទុះ​» មានន័យថា​កម្លាំង ឬ​ទំហឹង​ល្បឿន​ដែល​ស្ទុះ ដែល​លឿន​។ បោល​មួយ​សម្ទុះ ទៅមួយ​សំទុះ ដើរ​មួយ​សំទុះ​។​

 
​ពាក្យ​ជាច្រើន​ផ្សេងទៀត​ដែល​អាច​សរសេរ​ខុសគ្នា តែមាន​ន័យ​តែមួយ​ដូចគ្នា ដោយ​ពាក្យ​ទាំងនោះ​មានដូចជា «​ថេរ​,​ស្ថិរ​,​ថិ​រ​», «​ទេសនា​,​ទេស្នា​,​ទេស​, ទេសន៍​», «​ម៉ត់ចត់​,​ហ្មត់ចត់​»,«​ជួប​,​ចួប​», ជាដើម​៕ 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com