COVID-19
ជាតិ
សង្គមជាតិ
លោក ឃួ​ង ស្រេង​៖ រុស្សី​កំពុង​ពិចារណា​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩​ដល់​កម្ពុជា​
21, Jan 2021 , 10:59 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ជួប​ពិភាក្សាជាមួយនឹង​លោក Anatoly Borovik ឯកអគ្គរាជទូតរុស្សីប្រចាំប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ២០២១
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ជួប​ពិភាក្សាជាមួយនឹង​លោក Anatoly Borovik ឯកអគ្គរាជទូតរុស្សីប្រចាំប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ២០២១
ដោយ:
​ភ្នំពេញ​៖ រុស្សី​បានទទួល​សំណើ​ពី​កម្ពុជា​ដែល​បាន​ស្នើសុំ​វ៉ាក់សាំង​កូ​វីដ​-១៩ ហើយក៏​កំពុងតែ​ពិចារណា​លើ​សំណើរ​នេះ​ផងដែរ​។ នេះ​បើតាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ក្រោយពី​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក Anatoly Borovik ឯកអគ្គរាជទូត​រុស្សី​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែមករា​។

 
«​រដ្ឋាភិបាល​រុស្សី​គាត់​បានទទួល​សំណើ​របស់​យើង​។ រុស្សី​គាត់​យក​សំណើ​នេះ​ទៅ​រាជរដ្ឋាភិបាល​រុស្សី ដើម្បី​ធ្វើ​កិច្ចការ​នេះ​។ យើង​គ្រាន់តែ​បាន​និយាយ​គ្នា​ពី​បញ្ហា​ហ្នឹង សូម​ឲ្យ​រុស្សី​គិតពី​ជំនួយ​នេះ ព្រោះ​វា​មាន​សារសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​»​។ នេះ​ជាការ​រៀបរាប់​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​។ 
 
​លោក ឃួ​ង ស្រេង មិនទាន់​អាច​បញ្ជាក់ថា កម្ពុជា​គ្រោង​ស្នើសុំ​វ៉ាក់សាំង​កូ​វីដ​-១៩​ពី​រុស្សី​ប៉ុន្មាន​លាន​ដូ​ស​នោះទេ​។ ប៉ុន្តែ​លោក​បង្វែរ​ឲ្យ​អ្នកសារព័ត៌មាន​ថ្មីៗ​សួរ​ទៅ​ក្រសួងសុខាភិបាល​វិញ​។ ប៉ុន្តែ​អ្នកសារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នោះទេ ពីព្រោះ​លោកស្រី​ជួប​រវល់​ភារកិច្ច​។ 
 
​យ៉ាងណាមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​កីឡា​អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ​២០២៣​ថា កម្ពុជា​នឹង​គ្រោង​ដាក់សំណើ​ទៅ​ប្រទេស​ឥណ្ឌា​ផងដែរ ខណៈ​ប្រទេស​ចិន​នឹង​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩​មក​កម្ពុជា​ចំនួន​៣០​លាន​ដូ​ស​នៅ​ខែកុម្ភៈ​៕ 
Relate 99810
 

Tag:
 វ៉ាក់សាំង​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com