អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ចាក់​ឬ​ស​ក្នុងប្រទេស​កម្ពុជា​រយៈពេល​៥​ឆ្នាំ ជាមួយនឹង​ការរីកលូតលាស់​នៃ​ទីក្រុង​
22, Jan 2021 , 11:39 am        
រូបភាព
(​ភ្នំពេញ​)៖ ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ចាក់​ឬ​ស​ក្នុងប្រទេស​កម្ពុជា​រយៈពេល​៥​ឆ្នាំ និង​ការរីកលូតលាស់​រួមគ្នា​ជាមួយនឹង​នគរូបនីយកម្ម​ទីក្រុង ដែល​ក្នុងនោះ​បានកំណត់​គោលដៅ​សំខាន់​របស់ខ្លួន ដោយ​យក​ទីក្រុង​ភ្នំពេញ​ជាទី​តាំង​ស្នូល បន្ទាប់មក​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ផងដែរ​។​

​លោក Steven នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រី​ន រៀល​អ៊ី​ស្ទេ​ត​គ្រុប បាន​បញ្ជាក់ថា លោក​បាន​រើសយក​ប្រទេស​កម្ពុជា ជា​ប្រ​ទេ​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ការវិនិយោគ របស់​ក្រុមហ៊ុន ព្រី​ន រៀល​អ៊ី​ស្ទេ​ត​គ្រុប ដើម្បី​អភិវឌ្ឍន៍​ខ្លួន និង​បាន​យក​ទីក្រុង​ភ្នំពេញ​ជាទី​តាំង​ស្នូល បន្ទាប់មក​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ហើយ​នាពេល​កន្លងមក​ក្រុមហ៊ុន​បាន​បង្កើត​ផ្សារ​ទំនើប Prince Supermarket នៅ​ខេត្ត​ព្រះសីហនុ​, មជ្ឍមណ្ឌល​កម្សាន្ដ ព្រី​នស៍ ម៉ា​ណ័​រ Prince Manor, គម្រោង Prince International Plaza ជាដើម​ផងដែរ​។​
 
​លោក​បាន​បញ្ជាក់ទៀតថា សម​ទ្ធិ​ផល​របស់​ក្រុមហ៊ុន ព្រី​ន រៀល​អ៊ី​ស្ទេ​ត​គ្រុប បាន​បង្កើតឡើង​សម្រាប់​បម្រើ​ដល់​តម្រូវការ របស់​អតិថិជន​របស់ខ្លួន នោះ​មានដូចជា សណ្ឋាគារ​លំដាប់​ផ្ដា​យ​៥, រមណី​ដ្ឋា​ន​, ផ្សារ​ទំនើប​, ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​, អាហា​រដ្ឋា​ន និង​ភេសជ្ជៈ​, និង​មាន​វិស័យ​ជាច្រើន​ទៀតផង​ដែរ​។​
 
​ខាងក្រោម​នេះ ជាការ​បញ្ជាក់​របស់​នា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រី​ន រៀល​អ៊ី​ស្ទេ​ត​គ្រុប ពី​គោលដៅ​ក៏ដូចជា​សម​ទ្ធិ​ផល​ដែល​ក្រុមហ៊ុន បាន​ខិតខំ​ធ្វើឡើង ក្នុងប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​៥​ឆ្នាំ​មកនេះ​៖​









© រក្សាសិទ្ធិដោយ thmeythmey.com