ពីនេះ ពីនោះ
សុខភាព
បន្លែ​សេ​លេ​រី​អាច​បញ្ចុះ​សម្ពាធ​ឈាម​
23, Jan 2021 , 6:59 am        
រូបភាព
​សេ​លេ​រី (celery) ត្រូវបាន​គេ​ប្រើ​ដើម្បី ព្យាបាល​ជំងឺលើសឈាម ជា​យូរ​មកហើយ​។ អ្នកឯកទេស​ខាង​ឪ​សថ​វិទ្យា និយាយថា​សេ​លេ​រី​នេះ មាន​លក្ខ​ណះ​

 
​ពិសេស​ជាងគេ នៅក្នុង​ការបញ្ចុះ​សម្ពាធ​ឈាម​។ សារធាតុ​នៅក្នុង​បន្លែ​សេ​លេ​រី​ដែល​អាច​បញ្ចុះ សម្ពាធ​ឈាម​នោះ​គឺជា​សារធាតុ​ម្យ៉ាង​ឈ្មោះ​3-n-butyl phthalide ដែល​ផ្តល់ ខ្លិន ដល់​បន្លែ​សេ​លេ​រី​នេះដែរ​។ គេ​បានដឹង​អំពី​ប្រ​សិទ្ឋិ​ភាព​របស់​វា​បន្ទាប់ ពី​គេ​បាន​ពិសោធន៍​ទៅលើ​សត្វ​កណ្តុរ​។​
 
​បន្លែ​នេះ​មាន​ប្រ​សិ​ទ្ឋ​ភាព​បញ្ចុះ សម្ពាធ​ឈាម​ដោយ​កាត់បន្ថយ​អ័រម៉ូន ដែលនាំអោយ​មាន​ភាព​តានតឹង​អារម្មណ៍​។ ដូច្នេះ​គេ​អោយយោបល់​ថា​វា មាន​ប្រ​សិ​ទ្ឋ​ភាព បំផុត​ចំពោះ អ្នក មាន​ជំងឺលើសឈាម ដែល​ទាក់ទង នឹង​ភាព​តានតឹង​ផ្នែក​អារម្មណ៍​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com