អត្ថបទពាណិជ្ជកម្ម
​វី​ង និង Ria រួមគ្នា​ជម្រុញ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​
22, Jan 2021 , 5:49 pm        
រូបភាព
​ឥឡូវនេះ​អតិថិជន Ria អាច​ផ្ញើ​ប្រា​ក់មក​ប្រទេស​កម្ពុជា​តាមរយៈ​វី​ង​បាន​ហើយ​។ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែល​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា កំពុង​ពង្រីក​ប្រតិបត្តិការ​ផ្ទេរប្រាក់​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សហការ​ជាមួយ Ria ដែលជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ឈានមុខ​គេ​នៅលើ​ពិភពលោក ហើយក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Euronet Worldwide, Inc. (NASDAQ: EEFT)​ផងដែរ​។​
 
​ឥឡូវនេះ​អតិថិជន​ទាំងឡាយ​អាច​ប្រើប្រាស់​សេវា Ria ដើម្បី​ផ្ញើ​ប្រាក់​មក​កម្ពុជា ហើយ​អ្នកទទួល​អាច​ដក​ប្រាក់​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែលមាន​ស្លាក​យីហោ Ria បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​អស់ថ្លៃ​សេវា​ឡើយ​។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖«​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ផ្តល់ជូន​នូវ​ជម្រើស​កាន់តែច្រើន​ស​ម្រា​ប់​ប្រជាជន​កម្ពុជា​ដែល​កំពុង​ប្រកបការងារ​នៅក្រៅ​ប្រទេស​។ ពួកគេ​គួរតែ​អាច​ផ្ញើ​ប្រាក់​ដែល​រកបាន​ដោយ​លំបាក​មក​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ស្រុកកំណើត ដោយ​មិនមាន​ឧបសគ្គ​អ្វី​ទាំងអស់ បើទោះបីជា​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​យ៉ាងណាក្តី ដើម្បី​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​ក៏ដូចជា​តម្រូវការ​នានា​ក្នុង​គ្រា​មាន​អាសន្ន​ផងដែរ​។ សេវា​ផ្ទេរប្រាក់​របស់​យើង​លឿន​បំផុត​។​
 
​លោក​ម៉ា​នូ​បាន​បន្តថា​៖« ភាពជា​ដៃគូ​នេះ​បាន​ច្របាច់​បញ្ចូល​នូវ​បណ្តាញ​នៃ​ស្ថាប័ន​យើង​ទាំងពីរ ដោយ​ផ្សារភ្ជាប់​អតិថិជន​នៅ​ជុំវិញ​ពិភពលោក​។​»
 
Ria ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ឈានមុខ​គេ​នៅលើ​ពិភពលោក​ដែល​បាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៨៧​និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក​។ សព្វថ្ងៃ Ria ផ្តល់​សេវា​ជាង​៤៤៧ ០០០​កន្លែង​ដែល​ស្ថិតនៅ​ជាង​១៦០​ប្រទេស ដោយ​រួមមាន​៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា និង​វៀតណាម​ជាដើម​។ Ria ធ្វើឱ្យ​ពិភពលោក​កាន់តែ​រួម​តូច ដោយ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​គ្រួសារ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ តាមរយៈ​ការផ្ទេរ​ប្រាក់​កំរិត​ពិភពលោក​។​
 
​លោក Espen Kristensen នាយក​គ្រប់គ្រង APAC របស់ Ria មានប្រសាសន៍ថា​៖« យើង​ពិតជា​រីករាយ​ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ភាពជា​ដៃគូ​ជាមួយ​វី​ង​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ យើង​នឹង​ផ្តល់​សេវា​ផ្ទេ​ប្រាក់​កាន់តែ​ល្អប្រសើរ​ដល់​អតិថិជន​ដែល​កំពុងមាន​តំរូវការ​ខ្លាំង និង​ទៅគ្រប់​ទីកន្លែង​ដែល​ចាំបាច់ ដោយ​ឆាប់រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​។​»
 
​អ្នកទទួល​ប្រា​ក់នៅ​កម្ពុជា គ្រាន់តែ​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ​ប័ណ្ណបើកបរ​ច្បាប់ដើម ជាមួយ​លេខ​កូដ​១១​ខ្ទង់​ដែល​ទទួលបាន​ពី​អ្នក​ផ្ញើ​ប្រាក់​។ ជាមួយ​ឯកសារ​ណាមួយ​ក្នុងចំណោម​ឯកសារ​ទាំងនេះ ពួកគេ​អាចបំពេញ​ព័ត៌មាន​ជាមួយ​ឯកសារ​ដែល​ភ្នាក់ងារ​វី​ង​ចែកជូន ហើយ​ពួកគេ​អាច​ដក​ប្រាក់​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង​៤០០០​កន្លែង​ដែលមាន​ស្លាក​យីហោ Ria​។​
 
​យោងតាម​ការចេញផ្សាយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រជាជន​ចំណាកស្រុក​បាន​ផ្ញើ​ប្រាក់​មក​កម្ពុជា​ប្រមាណ ១, ៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ហើយ​៥៣​លាន​ដុល្លារ​បាន​ផ្ញើ​មកពី​ប្រទេស​កូរ៉េខាងត្បូង​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com