COVID-19
ជាតិ
ពលករខ្មែរមកពីថៃ៤នាក់ទៀត បានជាសះស្បើយពីកូវីដ-១៩
23, Jan 2021 , 7:25 am        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាល​លោក ម៉ម ប៊ុនហេង នាពេលចុះពិនិត្យស្ថានភាពនៅខេត្តបន្ទាយមានជ័យកន្លងមក។ រូបថត រដ្ឋបាលខេត្ត
រដ្ឋមន្ត្រីសុខាភិបាល​លោក ម៉ម ប៊ុនហេង នាពេលចុះពិនិត្យស្ថានភាពនៅខេត្តបន្ទាយមានជ័យកន្លងមក។ រូបថត រដ្ឋបាលខេត្ត
ដោយ: ថ្មីៗ
ស្ត្រីពលករខ្មែរមកពីថៃ ៤នាក់បន្ថែមទៀត បានជាសះស្បើយពីកូវីដ-១៩ ហើយ​ត្រូវបានអនុញ្ញាត​ឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ​២០២១។



ស្ត្រីទាំង៤នាក់នោះ មាន​អាយុ១៩​ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, អាយុ២១ឆ្នាំ នៅ​ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា, អាយុ៣៦ឆ្នាំ និងអាយុ៣១ឆ្នាំ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមកដល់កម្ពុជានៅថ្ងៃទី២ ខែមករា។ ពួកគាត់បានជាសះស្បើយ ដោយបានលទ្ធផលតេស្តអវិជ្ជមាន២លើក។

បច្ចុប្បន្ន កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៤៥៦នាក់ ក្នុងនោះ៤០៣នាក់ បានជាសះស្បើយ។ អ្នកជំងឺ៥៣នាក់កំពុងសម្រាកព្យាបាល ដោយ១០នាក់នៅមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន ១នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រីឯអ្នកផ្សេងទៀតសុទ្ធតែជាពលករមកពីថៃ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ (៣០នាក់), បាត់ដំបង (៩នាក់), ឧត្តរមានជ័យ (២នាក់) និងប៉ៃលិន (១នាក់)៕

© រក្សាសិទ្ធិដោយ thmeythmey.com