ព័ត៍មានសុខភាព
សុខភាព
បបរ​ស្រូវ​សាលី​សម្រាប់​អ្នក​ម្តាយ​ទល់លាមក​
24, Jan 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​ធ្វើ​បបរ​ស្រូវ​សាលី​នេះ​មក​ញ៉ាំ​បាន​។ នៅក្នុង​នោះ​មាន​ជាតិ​សរសៃ ដែល​អាច​ធ្វើឲ្យ​ពោះវៀន​ក្រពះ​អ្នកដើរ​ស្រួល នោះ​អ្នក​នឹងមិន​ជួប​នឹង​បញ្ហា​ទល់លាមក​ឡើយ​។ តើ​មាន​គ្រឿងផ្សំ និង​របៀប​ចម្អិន​បែបណា​ខ្លះ​ទៅ​?

 
 
​គ្រឿងផ្សំ ៖ ស្រូវ​សាលី​ចំនួន​១០០​ក្រាម ការ៉ុត​ចំនួន​៥៥​ក្រាម ត្រចៀកកណ្តុរ​ចំនួន​៣០​ក្រាម សាច់ជ្រូក​ចំនួន​៦០​ក្រាម ទឹក​ចំនួន​៨០០​មី​លី​លីត្រ អំបិល​ចំនួន​មួយ​ភាគ​បួន​ស្លាបព្រា​កាហ្វេ​។​
 
​របៀប​ចម្អិន ៖
1.​    ​ដំបូង​អ្នក​ត្រូវ​ចិត​សំបក​ការ៉ុត រួច​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​សរសៃៗ​។​
 
2.​    ​បន្ទាប់​មក​អ្នក​អាច​ត្រាំ​ត្រចៀកកណ្តុរ​ឲ្យ​រីក រួច​លាង​ឲ្យ​ស្អាត ហើយ​ចិត​ជា​សរសៃៗ​ដូចគ្នា​។​
 
3.​    ​បន្ទាប់មក​ទៀត​អ្នក​អាច​យក​ស្រូវ​សាលី​ទៅ​ដាំ​ជា​មួយ​ទឹក​ចំនួន​ពី​១៥​ទៅ​២០​នាទី​។​
 
4.​    ​ក្រោយពេល​ដែល​ដាំ​ស្រូវ​សាលី​នេះ​ចំនួន​២០​នាទី​រួច អ្នក​អាច​ដាក់​ការ៉ុត ត្រចៀក​កណ្តុរ សាច់ជ្រូក​ចូលទៅ​ដាំ​ជាមួយ​គ្នា​ដល់​ប្រែជា​ទន់​។​
 
5.​    ​ចុង​ក្រោយ​ដាក់​អំបិល​បន្តិច​ចូល​ទៅ​ជា​ការ​ស្រេច​៕

ត្រួតពិនិត្យដោយ៖​ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com