ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​សម្អាត​បន្សាប​ជាតិពុល​ពេញ​រាងកាយ​តាមបែប​ធម្មជាតិ ជាមួយ​អាហារ​
25, Jan 2021 , 6:59 pm        
រូបភាព
​ការសម្អាត​បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។  ថា​តើ​គួរ​ធ្វើយ៉ាងណា​ទើប​អាច​កម្ចាត់​ជាតិពុល​បាន​យ៉ាង​ងាយ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​សម្អាត​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​តាមបែប​ធម្មជាតិ​ជាមួយ​អាហារ ៖

 
១. ផ្លែ​បឺ​រ​សម្រាប់​កម្ចាត់​ជាតិពុល​និង​សារ​ធាតុគីមី​ពី​ក្នុង​ថ្លើម​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​។ បន្ថែម​ពីនេះ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​លើស​សម្ពាធ​ឈាម ផ្លែឈើ​នេះ​ក៏​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម ព្រមទាំង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​
 
២. ផ្លែ​ម្នាស់​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ផ្លែឈើ​មាន​ផ្ទុក​សារធាតុ bromelain ដែល​ជួយ​រាងកាយ​បំបែក​និង​រំលាយ​ប្រូតេអ៊ីន​។ ការទទួល​ទាន​ផ្លែ​ម្នាស់​ក៏​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​បំបែក​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​កម្ចាត់​វា​ចេញពី​រាងកាយ​ផងដែរ​។ សារធាតុ Bromelain ក៏​ជួយ​ពង្រា​វ​ឈាម​និង​បំបែក​កំណក​ឈាម​គួរឱ្យកត់សម្គាល់​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​ផ្លែ​ម្នាស់​ស្រស់ ឬ​ទឹក​ម្នាស់​ស្រស់​ទើប​ប្រសើរ​។​
 
៣. ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​ប្រសើរ​ណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ពោះវៀន​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ល្អៗ និង​វីតាមីន C ដែល​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​កម្ចាត់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ធ្វើឱ្យ​មុខងារ​ពោះវៀន​កាន់តែ​ប្រសើរឡើង​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ចាំបាច់​សម្រាប់​ការ​ស្រក​ទម្ងន់​។ ការទទួល​ទាន​ផ្លែ​ប៉ោម​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​ផងដែរ​។​
 
៤. ក្រូចថ្លុង​
 
​ផ្លែ​ក្រូចថ្លុង​មាន​ផ្ទុក​សារធាតុ nootkatones ដែល​ជួយ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​និង​ជម្រុញ​ការ​ស្រក​ទម្ងន់​។ ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​ឱ្យ​ឆ្អែត​បានយូរ និង​រក្សា​តុល្យភាព​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដើម្បី​បន្សាប​ជាតិពុល​ក្នុង​រាងកាយ ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ក្រូចថ្លុង​ម្ខាង​រាល់ពេល​អាហារ​សម្រាប់​រយៈពេល ១ សប្តាហ៍​។​
 
៥. ខ្ទឹមស​
 
​ក្រៅពី​បង្កើន​រសជាតិ​និង​ក្លិន​ឈ្ងុយ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏មាន​ប្រសិទ្ធភាព​កម្ចាត់​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី និង​វីរុស​ផ្សេងទៀត​ពី​ក្នុង​រាងកាយ​ផងដែរ​។ ខ្ទឹមស​ថែមទាំង​មាន​ផ្ទុក​នូវ​សារធាតុ​សេ​លេ​ញ៉ូ​ម​ដែលមាន​អត្ថប្រយោជន៍​ណាស់ សម្រាប់​ការ​បន្សាប​ជាតិពុល ហើយ​វា​ក៏​ជួយ​បំពេញ​នូវ​កង្វះ​នៃ​សារធាតុចិញ្ចឹម និង​សារធាតុ​រ៉ែ​ដែល​ចាំបាច់​ចំពោះ​សុខភាព​រាងកាយ​ទៀតផង​។​
 
៦. ខ្ញី​
 
​ខ្ញី​ក៏​ជួយ​កម្ចាត់​កាកសំណល់ ក៏ដូចជា​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ មិន​ត្រឹមតែ​ជួយ​លាង​សម្អាត​ក្នុង​រាងកាយ​កម្ចាត់​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញី​ក៏​ជួយ​ព្យាបាល​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​ផងដែរ​តាមរយៈ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​សារធាតុ Gingerols ដែល​វា​មាន​ផ្ទុក​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com