COVID-19
អន្តរជាតិ
ប្រធានាធិបតីម៉ិកស៊ិកដែលមិនចូលចិត្តពាក់ម៉ាស ឆ្លងកូវីដ-១៩
25, Jan 2021 , 12:34 pm        
រូបភាព
ដោយ: ថ្មីៗ
លោកប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador តេស្តវិជ្ជមានកូវីដ-១៩។ លោកបានអះអាងបែបនេះក្នុង Twitter របស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ជាក់ថា លោកស្ថិតក្នុងស្ថានភាពប្រក្រតី ដោយទទួលការព្យាបាល។



«ខ្ញុំសោកស្តាយដោយជម្រាបជូនថា ខ្ញុំមានកូវីដ-១៩។ ស្ថានភាពមិនធ្ងន់ធ្ងរទេ ខ្ញុំក៏បានទទួលការព្យាបាលរួចហើយ។ ខ្ញុំមានសុទិដ្ឋិនិយម ហើយយើងបន្តដំណើរទៅមុខទាំងអស់គ្នា»។ លោក Lopez Obrador បានសរសេរយ៉ាងដូច្នេះ។

លោកប្រធានាធិបតីម៉ិកស៊ិក បានបន្ថែមថា លោកនឹងបន្តការងារពីវិមានប្រធានាធិបតី ដែលក្នុងនោះមានគម្រោងហៅទូរសព្ទទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទាក់ទងនឹងវ៉ាក់សាំង Sputnik V នាថ្ងៃចន្ទ ខាងមុខ។

ម៉ិកស៊ិកស្ថិតក្នុងចំណោមប្រទេសចំនួន១៨ ដែលមានករណីឆ្លងកូវីដ-១៩លើស១លានករណី ហើយមានអ្នកស្លាប់ជិត១៥ម៉ឺននាក់ ដែលច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា។

លោក Lopez Obrador ត្រូវបានគេសង្កេតឃើញថា មិនសូវចូលចិត្តពាក់ម៉ាស់នោះឡើយ បើទោះបីជាទទួលរងនូវការរិះគន់ក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com