ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (A Mengly J. Quach Education) ដែលមានលោក គួច ម៉េងលី ជាថ្នាក់ដឹកនាំ បានបើកកម្មវិធីសម្ពោធជាផ្លូវការ នូវវណ្ណកម្មថ្មីលើកទី៨ ក្រោមចំណងជើង «កម្រងកំណាព្យពីដួងចិត្ត» (Poem from the Heart) នៅបណ្ណាគារ ម៉ូនូមែនប៊ុក (Monument Book)។
ថ្លែងក្នុងកម្មវិធីបើកសម្ពោធវណ្ណកម្មថ្មីនេះ លោក គួច ម៉េងលី បានមានប្រសាសន៍ថា៖«វណ្ណកម្មថ្មីនេះ លោកតាក់តែងនិពន្ធជាកម្រងកំណាព្យ ខុសប្លែកពីលើកមុនៗ។ វណ្ណកម្ម កម្រងកំណាព្យពីដួងចិត្ត ដែលក្នុងនោះផ្ទុកទៅដោយពាក្យអប់រំទូន្មាន ប្រៀនប្រដៅ ការលើកទឹកចិត្ត ការអប់រំភាពជាអ្នកដឹកនាំ សីលធម៌ ការអប់រំទូទៅ និងបណ្ដុំនូវចំណេះដឹងផ្សេងៗជាច្រើនទៀត។ល»។
លោក បានបន្តទៀតថា៖ «ការធ្វើបែបនេះ គឺដោយសារតែលោក ចង់ចូលរួមចំណែក ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍលើប្រព័ន្ធអប់រំ និងចែករំលែកអំពីគំនិតវិជ្ជមាន ក្នុងន័យជំរុញលើកទឹកចិត្ដដល់មិត្តអ្នកអាន តម្រង់ផ្លូវរុករកឧត្ដមភាពក្នុងជីវិត ការសិក្សា ការងារ ដើម្បីវិវត្តខ្លួនក្លាយទៅជាបុគ្គលជោគជ័យ»។
បើតាម លោក គួច ម៉េងលី ថវិកាដែលបានមកពីការដាក់លក់សៀវភៅទាំងអស់ នឹងត្រូវបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ ម៉េងលី ជេ. គួច ដើម្បីបម្រើដល់ការងារមនុស្សធម៌ ក្នុងសង្គម។
៤ ចំណុចលម្អិតអំ ពីវណ្ណកម្ម «កម្រងកំណាព្យពីដួងចិត្ត» រួមមានដូចខាងក្រោម៖
I. ពណ៌នាអំពីសៀវភៅ
- ផ្សាយដោយ៖ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
- កាលបរិច្ឆេទ៖ ខែកញ្ញា គ.ស. ២០២០
- ចំនួនទំព័រ៖ ៣៥៦ ទំព័រ
- ទំហំ៖ ១៣ cm X ១៩.៥ cm
- ភាសា៖ ខ្មែរ
- បោះពុម្ពលោកទី១ ចំនួន ៣០០០ ច្បាប់
- តម្លៃ៖ ៣២៨.០០ រៀល (8.00 USD)
II. សេចក្តីសង្ខេប
- កម្រងកំណាព្យនេះ បង្ហាញទស្សនៈ អំពីការតស៊ូស្វែងរកភាពជោគជ័យក្នុងជីវិត
- ចែករំលែកទស្សនៈជុំវិញបញ្ហាសីលធម៌ និងទង្វើក្នុងនាមមនុស្សជាតិ
- ចែករំលែកកន្លឹះ ជុំវិញផ្នត់គំនិតអាជីវកម្ម
- ចែករំលែកទស្សនៈ ជុំវិញភាពជាអ្នកដឹកនាំ
- ចែករំលែកមេត្តាភាព
- ជំរុញលើកទឹកចិត្ត
- ផ្តល់ភាពក្លាហ៊ាន
- លើកយកសម្រស់ និងសោភណ្ឌកំណាព្យខ្មែរមកតាក់តែងឡើង
III. ចំណាត់ក្រុមសៀវភៅ
សៀវភៅនេះ ជាប្រភេទសៀវភៅកម្រងកំណាព្យ ដែលផ្ទុកទៅដោយបណ្តុំទស្សនៈយល់ឃើញជុំវិញបញ្ហា សីលធម៌ គុណធម៌ គតិអាជីវកម្ម គតិអប់រំទូទៅ ការតស៊ូក្នុងជីវិត និងគិតជុំវិញភាពជាអ្នកដឹកនាំ ។ល។ ហើយរាល់គតិ ទស្សនៈ និងគន្លឹះទាំងអស់នោះ គឺសុទ្ធសឹងតែជាអ្វីៗដែលអ្នកនិពន្ធខ្លួនឯង ធ្លាប់បានឆ្លងកាត់ដោយផ្ទាល់។
IV. សេចក្តីបញ្ជាក់
រាល់ទស្សនៈ និងគំនិតយល់ឃើញនៅក្នុងស្នាដៃ «កម្រងកំណាព្យពីដួងចិត្ត»នេះ ពុំបានឆ្លុះបញ្ចាំងពីទស្សនៈរបស់នរណាម្នាក់ ក្រៅម្ចាស់ស្នាដៃនោះឡើយ។
បន្ថែមពីនេះ វណ្ណកម្មនេះ នឹងធ្វើឱ្យអ្នកអាន យល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ ស្គាល់ផ្លូវទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីការធ្វើអាជីវកម្មផងដែរ។ រឹតតែពិសេស សៀវភៅនេះនឹ ងធ្វើឱ្យអ្នកអាន ជាពិសេសសិស្សនិស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រ ថារៀនយ៉ាងម៉េច ដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនាអនាគតកាល៕
(អត្ថបទពាណិជ្ជកម្ម)