ពីនេះ ពីនោះ
រូបត្លុក
រឿងរ៉ឺម៉កកង់បី និងឡានទំនើបសេរីថ្មី…!
25, Jan 2021 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ ខានមិនបានជួបគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើ ព្រោះ ក្លើទាំងពីររវល់កិច្ចការរកស៊ីទទួលទានចិញ្ចឹមក្រពះរៀងៗខ្លួន។ បើមិនរកស៊ីខ្លះ តើបានអ្វីចិញ្ចឹមឆ្នាំង? តែទោះជាយ៉ាងណា ក៏មិត្តភក្តិទាំងពីរមិនភ្លេចរឿងសង្គមមួយចំនួនដែរ។ នៅថ្ងៃនេះ សំណាង និងសុធីរ លើកយកប្រធានបទអ្នកជិះរ៉ឺម៉កកង់បី និងឡានទំនើបដំឡើងសរសៃកដាក់គ្នានឹងគ្នា។


សុធីរ៖ អញមានរឿងមួយចង់និយាយប្រាប់អ្ហែង។ រឿងនេះតូចទេ តែ Funny និង Angry ណាស់វ៉ើយ។ 
 
សំណាង៖ រឿងអីទៅ និយាយមក អាសម្លាញ់! 
 
សុធីរ៖ បុគ្គលទូទៅ ឬសន្តិសុខ តែងតែឲ្យអាទិភាពទៅអ្នកជិះរថយន្តទំនើបជាជាងឲ្យអាទិភាពទៅអ្នកជិះរ៉ឺម៉កកង់បីណាស់។ 
 
សំណាង៖ ម៉េចបានជាអ៊ីចឹង មនុស្សដូចតែគ្នា ហេតុអីចាំបាច់ធ្វើអ៊ីចឹង? 
 
សុធីរ៖  ព្រោះគេគិតថា អ្នកជិះឡានទំនើបមានលុយជាង អ្នកជិះរ៉ឺម៉កកង់បី។ 

សំណាង៖ មិនអ៊ីចឹងពេកទេ លោកព្រះ! 
 
សុធីរ៖ អា សំណាង! អញឃើញមានរឿងហ្នឹងកើតឡើងញឹកញាប់ណាស់។ អ្នកជិះឡានទំនើបតែងតែត្រូវបានគេហៅថា មេ-មេ ហើយសន្តិសុខតាមហាង ឬតាមសាលា តែងជួយសម្រួលឲ្យឈប់ទីនេះ ឬទីនោះ ស្រេចតែនឹងចិត្តទៀតផង រីឯ អ្នកជិះរ៉ឺម៉កកង់បីវិញ ឈប់ស្រួលមិនស្រួល គេដេញចេញទៀត។ ថ្ងៃមួយ រឿងនេះបានកើតឡើង ហើយអញឃើញផ្ទាល់នឹងភ្នែកតែម្តង។ 
 
សំណាង៖ រឿងហ្នឹងម៉េចទៅ? 

សុធីរ៖ អានេះ អញកំពុងនិយាយ វាសួរកាត់។ រឿងខាងលើហ្នឹង គឺថា សន្តិសុខសាលាឯកជនមួយបានដេញអ្នកជិះរ៉ឺម៉កកង់បីដែលកំពុងរង់ចាំយកកូនពីសាលា ឲ្យចេញពីមុខសាលា ដើម្បីឲ្យអ្នកបើកឡានទំនើបចូលមកយកកូនចេញពីសាលាដូចគ្នា។ តែអ្នកជិះរ៉ឺម៉កកង់បី អត់ព្រមចេញ ហើយក៏សួរទៅសន្តិសុខនោះវិញថា ហេតុអ្វី? គាត់មិនចេញ! រ៉ឺមក និងឡានខុសគ្នាដូចម្តេច? 

សំណាង៖ ហើយម៉េចទៀតទៅ? 
 
សុធីរ៖ លឺសម្តីដូច្នេះ សន្តិសុខក៏ខ្មាស អ្នកបើកឡានទំនើបក៏ខ្មាស ហើយក៏ដើរ និងបើកឡានទៅចតនៅកន្លែងផ្សេងទៅ រីឯ រ៉ឺម៉កកង់បី និងអ្នកជិះក៏បន្តរង់ចាំកូនចេញពីសាលាជាធម្មតា។ អ្ហែងឃើញទេ អា សុធីរ! កុំចេះតែហ៊ាន កុំចេះតែអាងដោយគិតថា ខ្លួនឯងមានឡានទំនើប! 
 

© រក្សាសិទ្ធិដោយ thmeythmey.com