អចលនទ្រព្យដែលមានទំហំធំទូលាយ និងមានតម្លៃថ្លៃៗ ជាក្ដីពេញចិត្តសម្រាប់ប្រជាជនកម្ពុជាភាគច្រើន។ ក្នុងទសវត្សចុងក្រោយនេះ ផ្ទះប្រភេទអាផាតមិនធំៗ នៅកណ្តាលក្រុង បានក្លាយជាទីពេញនិយម នៅលើទីផ្សារអចលនទ្រព្យ របស់ព្រះរាជាណាចក្រកម្ពុជា។ ស្កាយវីឡាដែលជាការអភិវឌ្ឍន៍ដ៏ប្រណីតឈានមុខគេ នៅរាជធានីភ្នំពេញ កំពុងលេចចេញជារូបរាងជាមួយនឹងគំនិតពីរខាងលើនេះ ហើយកំពុងផ្តល់នូវការរស់នៅបែបទំនើប នាអនាគតជូនលោកអ្នកក្នុងថ្ងៃនេះ។
អាផាតមិនធំជាងគេ នៅកណ្ដាលរាជធានីភ្នំពេញ
អាផាតមិន ស្កាយ វីឡា គឺជាវិមានភ្លោះ ដែលរចនាម៉ូតយ៉ាងប្រណីតកប់ពពក មាន៣៥ជាន់ស្មើនឹង១៤០ម៉ែត្រ។ ទាំងការរចនាម៉ូតដ៏ល្អឯកដាច់គេ រួមទាំងសេវាកម្មក្នុងអគារ គឺផ្ដល់ជូននូវភាពងាយស្រួល ក៏ដូចជាប្រណីតភាពនៃការរស់នៅផងដែរ។ អាផាតមិនស្កាយវីឡា គឺជាទីសម្គាល់ថ្មីមួយ ដែលអាចមើលឃើញ ការរីកចម្រើនលូតលាស់ និងសម្រស់ដ៏ស្រស់ត្រកាល ក្នុងរាជធានីភ្នំពេញ។
អាផាតមិន ស្កាយ វីឡា មិនត្រឹមតែមានការលេចធ្លោដោយសារតែកម្ពស់ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការរចនារបស់វា ក៏បានបង្ហាញពីភាពឆើតឆាយមិនចេះចប់ និងការបំផុសគំនិតសិល្បៈ ក្នុងការស្វែងរករបៀបរស់នៅស្រស់ថ្លា។ អ្នកខ្លះថែមទាំងនិយាយថា ស្កាយវីឡា មិនត្រឹមតែជាអគារលំនៅដ្ឋានប៉ុណ្ណោះទេ តែថែមទាំងជាស្នាដៃ សិល្បៈរចនាដ៏ល្អឥតខ្ចោះ និងប្រណីតទៀតផង។
ដោយសារយើងផ្តោតលើប្រធានបទសិល្បៈនៃការរចនា វាគួរឲ្យកត់សម្គាល់ថា ស្កាយ វីឡា ត្រូវ បានបង្កើតឡើង ដោយលោក CY Lee ដែលត្រូវបានគេស្គាល់ថា ជាស្ថាបត្យករដ៏ល្បីល្បាញរបស់ តៃវ៉ាន់ ជាប្រធានស្ថាបត្យករនៃអគារតៃប៉ិ ១០១។
ស្ថាបត្យករនាំមុខរបស់ ស្កាយ វីឡា គឺលោក Li Zuyuan
បរិញ្ញាបត្រវិស្វកម្មស្ថាបត្យកម្ម, សាកលវិទ្យាល័យជាតិ Cheng Kung,
អនុបណ្ឌិតផ្នែកស្ថាបត្យកម្ម, សាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិក
ឆ្នាំ ១៩៧៨ បង្កើតការិយាល័យស្ថាបត្យករ Li Zuyuan
ឆ្នាំ ១៩៩៥ ឈ្នះពានរង្វាន់ស្ថាបត្យករឆ្នើមដំបូងគេ
ឆ្នាំ ២០០៣-២០០៦ សាកលវិទ្យាល័យ Waseda និងជាសាស្ត្រាចារ្យជប៉ុននៃវិទ្យាស្ថានស្រាវជ្រាវ ស្ថាបត្យកម្ម
ឆ្នាំ ២០០៨ ឈ្នះពានរង្វាន់សិល្បៈជាតិលើកទី ១២
អគារ តៃប៉ិ ១០១ ជាស្នាដៃមួយរបស់លោក CY Lee ។ ដូចគ្នានេះដែរអគារ Kaohsiung 85 Sky Tower (Kaohsiung 85 Sky Tower) និងវត្ត Chung Tai Chan (Chung Tai Chan Monastery) ក៏ជាមានសក្ខីកម្មពីរ បន្ថែមទៀត ចំពោះទេពកោសល្យរបស់គាត់ ក្នុងនាមជាស្ថាបត្យករ។
ស្កាយវីឡា គឺជាស្នាដៃថ្មីបំផុតនៃទេពកោសល្យ និងបទពិសោធន៍របស់លោក Li Zuyuan
ដោយឆ្លងកាត់សិល្បៈដើម នៃអគារលំនៅដ្ឋាន និងជាចំណុចកំពូល នៃវិមានប្រណីតនៅភ្នំពេញ។ វាត្រូវបានរចនាម៉ូតយ៉ាងល្អប្រណីត នៅក្នុងទីក្រុង។
ដើរចូលទៅក្នុងអាគារនេះ អ្នកនឹងឃើញថាគ្រប់ស្មៅ និងឈើ ឥដ្ឋ និងក្បឿង និងសូម្បីតែខ្យល់អាកាស ក៏បង្ហាញពីផាសុកភាព ភាពស្រណុកស្រួល និងភាពលេចធ្លោ នៃលំនៅដ្ឋានប្រណីតទំនើបដែរ។ សាលទទួលភ្ញៀវដ៏ល្អ នឹងណែនាំអ្នកអំពីដើម្បីបង្កើតអារម្មណ៍ដ៏កក់ក្តៅ នៃលំនៅដ្ឋាន។ នេះត្រូវបានបំពេញដោយភាពសម្បូរបែបនៃសួនច្បារធំៗ រាបស្មើ ធំទូលាយ និងសូម្បីតែកន្លែងកីឡាដ៏ពេញលេញ សម្រាប់លោកអ្នកហាត់ប្រាណ និងសម្រាកកាយនៅផ្ទះ។
ស្កាយវីឡា មានទីតាំងល្អប្រសើរ មានទីធ្លាធំទូលាយ សម្ភារដែលបំពាក់ក្នុងអគារ សុទ្ធតែមានតម្លៃ មានភាពប៉ិនប្រសប់ក្នុងការរចនាប្លែកៗ ដែលចាប់យកខ្លឹមសារនៃជីវិតសម័យទំនើប។ ការរចនាផ្ទៃខាងក្នុងរបស់វា ត្រូវបានគេមើលឃើញ តាមរយៈសាលស្វាគមន៍ដ៏អស្ចារ្យរបស់វា មានកម្ពស់ ១០ ម៉ែត្រ និងមានពន្លឺធម្មជាតិពេញ។ ជណ្តើរភ្លោះ ជាស្លាបមេអំបៅបែបបុរាណរបស់អភិជនអឺរ៉ុប នឹងនាំលោកអ្នកទៅកាន់សាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំពិសេស សម្រាប់ពិធីជប់លៀង ដែលមានស្តង់ដារខ្ពស់ និងបែបឯកជន។
នៅជាន់ទី ៣៥ គឺមានទីធ្លាក៏ស្រស់ស្អាតមួយ ស្ថិតនៅដំបូលនៃអគារស្កាយ វីឡា។ ទីធ្លាលើអាកាសនេះ បង្កើតបរិយាកាសទាក់ទាញសម្រាប់ជីវិតរស់នៅ ក្នុងទីក្រុងប្រកបដោយភាពសុខដុមរមនា។ កន្លែងនេះ ជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលចង់មានទីធ្លាឯកជននៅលើ អាកាស ដែលអាចមើលឃើញទេសភាពទីក្រុង ដែលកំពុងតែមានការរីកចម្រើន។
គ្រឿងបរិក្ខារដែលមានគុណភាពខ្ពស់, ការរស់នៅបែបសហគមន៍ដ៏សម្បូរបែប
ទីក្រុងនេះ មានសណ្ឋានដីយ៉ាងអំណោយផល យើងមើលឃើញថាទីក្រុងកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក៏ដោយ។ អគារលំនៅដ្ឋានរបស់ស្កាយវីឡាទាំងអស់ មានការរចនាម៉ូដ និងមានបំពាក់សម្ភារទំនើបៗ ធ្វើឱ្យវាក្លាយជាផលិតផលលំនៅដ្ឋានលំដាប់ខ្ពស់ នៅទូទាំងរាជធានីភ្នំពេញ។
ស្កាយវីឡាមាន ២៥៦ យូនីត និង ៨ប្រភេទ ដែលទាំងអស់នេះជាយូនីតប្រណីតៗ ដែលល្អបំផុត សម្រាប់វណ្ណៈអភិជន និងគ្រួសារសម័យថ្មី។ អាផាតមិន ដែលមានទំហំចាប់ពី ២៧២ ម៉ែត្រក្រឡា ដល់ ៥០៩ ម៉ែត្រការ៉េ ជាគម្រោងអភិវឌ្ឍន៍ប្រណីត គ្មានពីរនៅក្នុងទីក្រុង។ ចំណុចពិសេស យូនីតទាំងអស់ គឺមានការរចនាឡើងយ៉ាងទំនើបទាន់សម័យ។ រីឯទំហំផ្ទះវិញ ធំទូលាយប្រៀបបានទៅនឹងវីឡាមួយ ដែលអាចឲ្យពន្លឺចេញចូលគ្រប់គ្រាន់ ធ្វើឲ្យការរស់នៅប្រកបទៅដោយផាសុកភាព។
លើសពីនេះទៀត យូនីតនីមួយៗ មានពិដានកម្ពស់ចាប់ពី ៣,៦ ដល់ ៤,១ ម៉ែត្រ ជាពិដានដែលមាន កម្ពស់ខ្ពស់ជាង ដើម្បីរក្សាគេហដ្ឋានរបស់អ្នក ឲ្យត្រជាក់សូម្បីតែនៅរដូវក្ដៅក៏ដោយ។
ក្រៅពីតំបន់រស់នៅធំទូលាយ អាផាតមិននីមួយៗ នៃស្កាយវីឡាមានយ៉រធំទូលាយ រចនាយ៉ាងល្អ ដែលអាចចូលទៅដល់ផ្ទាល់បាន តាមទ្វារកញ្ចក់នៃបន្ទប់។ នៅខាងស្តាំ ដែលអ្នកអាចធ្វើជាសួនច្បារឯកជន ឬប្រើវាជាតំបន់អាំងសាច់ ឬញាំតែក៏បាន។
ប្រសិនបើអ្នកចង់រស់នៅក្នុងទីក្រុង ដែលមានភាពមមាញឹក ប៉ុន្តែនៅតែអាចរីករាយនឹងភាពស្ងប់ស្ងាត់ ការរចនាបន្ទប់ដែលគិតគូរយ៉ាងល្អ អំពីសំឡេងរំខាន គឺមានសារៈសំខាន់ណាស់។ ស្កាយវីឡា ប្រើប្រាស់កញ្ចក់អ៊ីសូឡង់សំឡេងពីរជាន់ ដែលអាចទប់ស្កាត់សំលេងរំខាន ៩០% ទៅកាន់បន្ទប់ និងសាលទទួលភ្ញៀវ។
ដោយសារតែទីក្រុងភ្នំពេញ ស្ថិតនៅក្នុងតំបន់ត្រូពិក បើកម៉ាស៊ីនត្រជាក់ដែលមានទ្វារ និងបង្អួចបិទជិតយូរ នឹងធ្វើឱ្យខ្យល់ក្នុងផ្ទះស្ងួតខ្លាំង។ ស្កាយវីឡា ចៀសវាងការរអាក់រអួលនេះដោយប្រើម៉ាស៊ីនត្រជាក់កណ្តាលឯករាជ្យ ជួយសម្រួលដល់បរិយកាសក្នុងផ្ទះ និងក្រៅឱ្យបានត្រឹមត្រូវប្រកបដោយគុណភាព។
ប្រភេទអាផាតមិននៃគម្រោងស្កាយវីឡា ត្រូវបានរចនាឡើងដោយមានបន្ទប់លើសពី ២ បន្ទប់។ ទាំងបន្ទប់គេងមេគ្រួសារ និងបន្ទប់គេងទីពីរ មានកន្លែងធំទូលាយ ដែលអនុញ្ញាតឲ្យប្រើប្រាស់ទីឆ្លានោះ យ៉ាងមានក្ដីសុខ។ បន្ទប់គេង អាចដាក់គ្រែធំទូលាយធំមួយ ១ ដែលមានប្រវែងជាង ២ ម៉ែត្រ បានយ៉ាងងាយស្រួល និងមិនធ្វើឲ្យបន្ទប់នោះ មានសភាពចង្អៀតនោះឡើយ។ ថែមទាំងមានបន្ទប់សម្លៀកបំពាក់ និងទូសម្លៀកបំពាក់សម្រាប់អ្នករស់នៅគ្រប់យូនីតនៃស្កាយវីឡា។
សម្រាប់បន្ទប់ទឹក ត្រូវបានរចនាឡើងដោយបែងចែកផ្នែកសើម និងស្ងួតដាច់ដោយឡែក។ បន្ទប់ទឹកមេ ត្រូវបានបំពាក់ដោយអាងងូតទឹក។ បរិក្ខារនៅក្នុងបន្ទប់ទឹក សុទ្ធតែផលិតផលដែលជាម៉ាក Hansgrohe និង Duravit ដែលស្រស់ស្អាតប្រើប្រាស់បានយូរ និងងាយស្រួលសម្អាត។
បន្ទប់ដាក់អីវ៉ាន់នៅក្នុងបន្ទប់ទឹកទាំងអស់ សុទ្ធតែផុសអណ្ដែត និងព័ទ្ធជុំវិញយ៉ាងពេញលេញមាន ការពារសំណើម និងធូលី ហើយមិនភាពរញ៉េរញ៉ៃ។ កញ្ចក់ស៊ុមធ្វើពីសំរិទ្ធ មើលទៅសមបំផុត ដែលធ្វើឲ្យទីធ្លាកាន់តែលាតសន្ធឹងបានធំទូលាយ។ សម្រាប់ការជ្រើសរើសនូវកញ្ចក់ផ្ទះវិញ ទាំងគុណភាពរឹងមាំ ថែមទាំងអាចការពារសំឡេងរំខានពីខាងក្រៅបានទៀតនោះ ដែល ធ្វើឲ្យបរិវេណក្នុងបន្ទប់ មើលទៅកាន់តែធំទូលាយ។
នៅពេលនិយាយដល់ផ្ទះបាយ វាមានប្លង់រចនាជាពីរជួរ សម្រាប់ទីតាំងទូរទឹកកករយ៉ាងសាកសមបំផុត។ បន្ទប់ដាក់អីវ៉ាន់មានលក្ខណៈស្អាត ហើយមានចន្លោះគ្រប់គ្រាន់ សម្រាប់ដាក់តុដែលអាចអង្គុយបានពី ៤-៦ នាក់។ មិនថាឱកាសនោះជាអ្វីក៏ដោយ តំបន់ផ្ទះបាយរបស់ស្កាយវីឡា អាចអនុញ្ញាតឲ្យសមាជិកគ្រួសារគ្រប់គ្នា អង្គុយបរិភោគអាហារជុំគ្នាយ៉ាងមានក្ដីសុខ។
ស្កាយវីឡា មានចំណតរថយន្តក្រោមដីបួនជាន់ ផ្លូវឆ្លងកាត់មានសុវត្ថិភាពសម្រាប់ច្រកចូល និងឧបករណ៍ត្រួតពិនិត្យ ២៤ ម៉ោងដើម្បីការពារផ្ទះ។
វីឡាស្កាយវីឡា ធានាសុវត្ថិភាពដល់គេហដ្ឋាននីមួយៗ ដោយប្រកាន់យកវិធីសាស្ត្រដោះសោរដ៏ពេញនិយម និងទាន់សម័យបីប្រភេទគឺ“ លេខសម្ងាត់ + កាតអូស + កូនសោរ” ហើយត្រូវបានបំពាក់ជាមួយអ៊ីនធឺណិតវីដេអូពេញលេញ ជាវិធានការសន្តិសុខបន្ថែម។
លើសពីនេះទៀត វីដេអូអ៊ីធឺណិតដែលមានលក្ខណៈពិសេសពេញលេញ ក៏អាចភ្ជាប់ជាមួយនឹងការបើកឧបករណ៍ចាប់សញ្ញាទ្វារ ឧបករណ៍ចាប់សញ្ញារោទិ៍ ឧបករណ៍ចាប់ផ្សែង និងឧបករណ៍ផ្សេងទៀត ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បណ្តាញការពារបច្ចេកវិទ្យាសន្តិសុខ ដែលដើរតួក្នុងការប្រឆាំងចោរកម្ម និងការការពារគ្រោះមហន្តរាយ។
អាផាតមិននីមួយៗ ត្រូវបានបំពាក់ដោយទ្វារសង្គ្រោះបន្ទាន់ក្នុងផ្ទះ។ អ្នកអាចចុះជណ្តើរពីទ្វារនេះ ប្រសិនបើជណ្តើរយន្ត មិនអាចត្រូវបានប្រើក្នុងគ្រាអាសន្នបានទេ។ ស្កាយវីឡា ផ្តល់នូវការការពារដ៏អស្ចារ្យបំផុត សម្រាប់អាយុជីវិត និងសុវត្ថិភាពរបស់ម្ចាស់ អចលនទ្រព្យ។
អគារកប់ពពក
កត្តាចម្បងក្នុងការពិចារណា សម្រាប់ការទិញអចលនទ្រព្យ គឺទីតាំងល្អព្រោះវាកំណត់ នូវបទពិសោធន៍នៃការរស់នៅរបស់លោកអ្នក និងតម្លៃអនាគតនៃទ្រព្យ។
វាស្ថិតនៅលើអ័ក្សកណ្តាល នៃរាជធានីភ្នំពេញ - ផ្នែកខាងត្បូងនៃស្តាតអូឡាំពិក ក្នុងខណ្ឌ ៧មករា។ វានៅជាប់នឹងវិថីព្រះសីហនុ កែងវិថីសាធារណរដ្ឋប៉ូឡូញ។ តំបន់ជុំវិញនេះ ជាចំណុចដែលសម្បូរ ទៅដោយតំបន់ពាណិជ្ជកម្មជាច្រើន នៅក្នុងទីក្រុង។
ទីភ្នាក់ងាររដ្ឋាភិបាល ស្ថានទូតនៃប្រទេសផ្សេងៗ និងធនាគារអន្តរជាតិ និងកន្លែងទ្រទ្រង់នយោបាយ និងពាណិជ្ជកម្មថ្នាក់ដំបូងផ្សេងទៀត គឺស្ថិតនៅជុំវិញនោះ។ វាក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៉ីអន ១ ផ្សាររុស្ស៊ី និងផ្សារកណ្តាល ដ៏ល្បីនៅចម្ងាយ ៣ គីឡូម៉ែត្រ នៃគម្រោងស្កាយវីឡានេះ។
ការរស់នៅក្នុងទីក្រុង ក្រៅពីផ្សារទំនើបដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម សាលាល្បីៗជាច្រើន ក៏ស្ថិតនៅជុំវិញស្កាយវីឡាដែលអនុញ្ញាត ឱ្យឪពុកម្តាយ មានជម្រើស កាន់តែច្រើន ក្នុងការធានាសុខុមាលភាពរបស់កូនៗពួកគេ។
ស្កាយវីឡា គឺជាសក្ខីភាពនៃអនាគតទីក្រុងភ្នំពេញ ដែលជាគោលដៅអចលនទ្រព្យឈានមុខគេ។ ខណៈពេលដែលទីផ្សារកំពុងមានការលំបាក ទាក់ទងនឹងសកម្មភាពមុនពេលរាតត្បាត វាមិនបានធ្វើឲ្យគម្រោងស្កាយវីឡានេះ ធ្លាក់តម្លៃរបស់វានោះទេ៕
(អត្ថបទពាណិជ្ជកម្ម)