ក្រសួងទេសចរណ៍ សម្រេចបិទអាជីវកម្មទេសចរណ៍ចំនួន៣
- ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១០:៥៩ នាទី យប់

លោក ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍។ រូបភាពពី៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សម្រេចបិទអាជីវកម្មចំនួន ៣កន្លែងដែលមានទីតាំងនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រោយដាក់ពាក្យស្នើសុំបិទអាជីវកម្ម។ នេះបើតាម ការចេញផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមេសានេះ។

ក្រុមហ៊ុនចំនួន ៣ដែល ក្រសួងទេសចរណ៍ បិទអាជីវកម្មនោះរួមមាន ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ និងភ្នាក់ងារទេសចរណ៍ ស៊ី.អិកស៍ ត្រាវែល សឺវីស ខូអិលធីឌី។ ភ្នាក់ងារទាំងពីរនេះ មានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ។ ដោយឡែក ការីទេសចរណ៍ ហាណូរី (ខេមបូឌា) ត្រាវែល មានទីតាំងស្ថិតនៅ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងដំណើរការតាមនីតិវិធីក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មភ្នាក់ងារទេសចរណ៍ទាំង ៣នេះចំនួន ១ខែ បន្ទាប់ពីម្ចាស់អាជ្ញាបណ្ណទេសចរណ៍ចុះផ្សាយជាសាធារណៈ ស្តីពីការបិទអាជីវកម្មរបស់ខ្លួន។ ការសម្រេចបិទអាជីវកម្មនេះ ដើម្បីទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងទុកឱ្យសាធារណជនទាំងអស់តវ៉ា ក្នុងករណីអាជីវកម្មទេសចរណ៍មិនទាន់បានដោះស្រាយរួចរាល់លើផ្នែកហិរញ្ញវត្ថុ៕
អ្នកសរសេរអត្ថបទ
កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៣ ថ្ងៃ