ឪពុកម្តាយសិស្សនិទ្ទេស A មិន​ភ្លេច​គុណ​គ្រូ​បង្រៀន​!
  • ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ​​ ម៉ោង ១:៥៩ នាទី រសៀល
ឪពុកម្តាយសិស្សនិទ្ទេស A មិន​ភ្លេច​គុណ​គ្រូ​បង្រៀន​!

ភ្នំពេញ៖ កូនៗធំធាត់ដោយសារឪពុកម្តាយបីបាច់ ប៉ុន្តែក្នុងការសិក្សាគឺលោកគ្រូអ្នកគ្រូនេះហើយ ដែលជាអ្នកតម្រង់ទិស ឱ្យសិស្សមានចំណេះវិជ្ជា និងជោគជ័យក្នុងការសិក្សា។ ក្នុងថ្ងៃទទួលរង្វាន់សិស្សនិទ្ទេសA ឪពុកម្តាយសិស្សមួយ​ចំនួន​ បានអរគុណលោកគ្រូអ្នកគ្រូ និងរម្លឹកដល់ការបង្ហាត់បង្រៀនកូនខ្លួនរហូតបាននិទ្ទេសល្អ។

សូម​អញ្ជើ​ញ​ទស្ស​នា​វីដេអូខាង​ក្រោម​ដូចតទៅ៖ 
 

បន្ទាប់ពីកូនទទួលបាននិទ្ទេសA ដូចបំណង ក្នុងនាមជាអាណាព្យាបាលសិស្សពិតជាសប្បាយចិត្តនឹងលទ្ធផលនេះ។ បើទោះជាយ៉ាងណា ឪពុកម្តាយ រួមទាំងសិស្សានុសិស្ស ក៏មិនភ្លេចគុណលោកគ្រូអ្នកគ្រូ ដែលតែងបង្ហាត់បង្រៀនសិស្សនោះឡើយ។ ដោយឡែកគោលបំណងរបស់គ្រូ ក៏ចង់ឱ្យសិស្សជោគជ័យ រៀនពូកែដូចគ្នា។ 
 
ក្នុងពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេសA នៅមជ្ឈមណ្ឌលOCIC ឪពុកម្តាយរបស់សិស្សនិទ្ទេស A បានពោលឡើងស្រដៀងគ្នាថា៖ «ជោគជ័យរបស់កូន នាំមកកិត្តិយសសម្រាប់គ្រួសារ ប៉ុន្តែទាំងអស់នេះ គឺជាការលះបង់របស់គ្រូ។ ទាំងការបង្រៀន ការអប់រំទូន្មានសុទ្ធដល់កូនៗ គឺតែងទទួលបានពីគ្រូ គួបផ្សំនឹងការប្រៀនប្រដៅពីឪពុកម្តាយ»។ លទ្ធ​ផលនេះ ជាទីមោទកយ៉ាងពេកពន់ ក្នុង​នាម​ជា​ឪពុកម្តាយ ព្រោះកូនប្រឡងបាននិទ្ទេសA៕
 

អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន