យុវតី៤រូប ជ្រើសយកជំនាញបច្ចេកកវិទ្យា ដើម្បីអភិវឌ្ឍខ្លួនក្នុងសម័យឌីជីថល
- ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១០:០៦ នាទី ព្រឹក

ភ្នំពេញ៖ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងជំនាញវិស្វកម្មកុំព្យូទ័រ ជាជំនាញពេញនិយមជាខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយ ខណៈកម្ពុជាកំពុងស្ថិតក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។ ក្រឡេកមកមើលការវិវត្តក្នុងវិស័យបច្ចេកវិទ្យាវិញ ចំនួននិស្សិតនារី គឺមានច្រើនជាងមុន។ បើទោះជាវាលំបាករៀន ប៉ុន្តែនេះមិនមែនឧបសគ្គ សម្រាប់នារីនោះឡើយ ដែលចាប់យកជំនាញបច្ចេកវិទ្យា។ ក្នុងចំណោមយុវតីជាច្រើន ក៏មាន យុវតី៤ រូប ដែលមកពីសាលាផ្សេងគ្នា បានចូលរួមបង្កើតរ៉ូបូត ដែលជាសមាជិកក្រុមE-robot។ ជាអ្នកសរសេរកូដ អ្នកបង្កើតរ៉ូបូត អ្នកឌីហ្សាញ សុទ្ធតែជាការងារស្រ្តីអាចធ្វើបាន។ មូលហេតុ ដែលយុវតី៤នាក់នេះ ជ្រើសយកជំនាញបច្ចេកវិទ្យា ព្រោះតែការស្រឡាញ់ និងចង់អភិវឌ្ឍ នៅក្នុងសម័យឌីជីថល៕

សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: