អ្នកជំនាញពន្យល់ពីប្រវត្តិពិធីបុណ្យចូលឆ្នាំខ្មែរ!
- ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអរិយធម៌ខ្មែរ ពន្យល់ថាពិធីបុណ្យចូលឆ្នាំខ្មែរ ជាកិច្ចប្រពៃណីផ្សាភ្ជាប់នឹងជំនឿសាសនា ដែលពលរដ្ឋខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំតាំងពីយូរមកហើយ។ ពិធីបុណ្យចូលឆ្នាំខ្មែរ ក៏មានប្រវត្តិទាក់ទងនឹងរឿងទេវកថា រឿងកបិលមហាព្រហ្ម ដែលនិយាយពីសិរីសួស្ដីទាំងបីប្រការ មានពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ អ្នកជំនាញរូបនេះ ពន្យល់បន្ថែមថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាពាក់កណ្ដាលខែមេសា គឺជាពេលវេលាល្អសម្រាប់សាទរកសិករបញ្ចប់ការប្រមូលផលនារដូវប្រាំង និងស្វាគមន៍រដូវវស្សា។

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មានថ្មីៗ និងលោក រ័ត្ន សណ្ដាប់ អ្នកជំនាញអរិយធម៌ខ្មែរ ខាងក្រោមដូចតទៅ៖
អ្នកសរសេរអត្ថបទ
ដាណេ បានចូលបម្រើការងារនៅសារព័ត៌មានឌីជីថលថ្មីៗ និងថ្មីៗ២៥ នៅខែតុលា ឆ្នាំ២០១៩ ចាប់ផ្ដើមពីអ្នកហាត់ការ។ បច្ចុប្បន្ន ដាណេ ជាអ្នកសារព័ត៌មានផ្នែកវីដេអូ នៅថ្មីៗ២៥ ដែលផ្ដោតលើព័ត៌មានសង្គម ទេសចរណ៍ និងផលិតវីដេអូព័ត៌មានតាមទូរសព្ទដៃ។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: