មេ Barca ទាមទារប្រកួតជាមួយ Real ឡើងវិញ បើរកឃើញថាប្រព័ន្ធ VAR មានបញ្ហា
- ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:២៩ នាទី រសៀល

លោក Joan Laporta ប្រធានក្លិប Barcelona ទាមទារឱ្យមានការប្រកួតឡើងវិញទល់នឹង Real Madrid ក្នុងជំនួប El Clasico ប្រសិនបើរកឃើញថា មានបញ្ហាទៅលើប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) ដែលធ្វើឱ្យក្រុមខ្លួនចាញ់។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Lamine Yamal ត្រូវបានអ្នកចាំទី Andriy Lunin សង្គ្រោះចេញពីទី នៅពេលដែលក្រុមទាំងពីរកំពុងមានលទ្ធផលស្មើ ១-១ ក្នុងវគ្គទីមួយ។ គ្រាប់បាល់នោះត្រូវបានគេគិតថាជាគ្រាប់បាល់ស៊ុតបញ្ចូលទី ប៉ុន្តែក្របខណ្ឌ La Liga មិនមានប្រព័ន្ធចាប់គ្រាប់បាល់ Goal-Line Technology ឡើយ ជាហេតុអាជ្ញាកណ្តាលមិនផ្តល់គ្រាប់បាល់ ហើយចំណែក VAR បានបង្ហាញថាគ្រាប់បាល់នោះមិនឆ្លងបន្ទាត់ទីឡើយ។
Real Madrid យកឈ្នះក្រោយបញ្ចប់ការប្រកួតលទ្ធផល ៣-២ ដោយ Jude Bellingham ជាអ្នកស៊ុតបាល់ជ័យជម្នះចុងម៉ោង។ បច្ចុប្បន្ន Real Madrid មានគម្លាត ១១ពិន្ទុដាច់កំពូលតារាង ពី Barcelona ខណៈនៅសល់ត្រឹមតែ ៦ប្រកួតទៀតប៉ុណ្ណោះក្នុងដៃ។
«មានឧប្បត្តិហេតុដែលអាចជជែកគ្នាបានជាច្រើននៅក្នុងការប្រកួត ប៉ុន្តែក្នុងចំណោមពួកគេទាំងអស់ជារឿងមួយដ៏សំខាន់ ព្រោះវានឹងក្លាយជាការផ្លាស់ប្តូរលទ្ធផលនៃការប្រកួត។
ចំពោះគ្រាប់បាល់របស់ Yamal ក្នុងនាមជាក្លិបមួយ យើងចង់មានការបញ្ជាក់ច្បាស់លាស់ថា គ្រាប់បាល់នោះចុះ ឬក៏អត់។»។ លោក Laporta ទាមទារការបញ្ជាក់ពីក្លិប Real Madrid ដ្បិតការប្រកួតធ្វើឡើងនៅ Santiago Bernabéu។
ចំពោះគ្រាប់បាល់របស់ Yamal ក្នុងនាមជាក្លិបមួយ យើងចង់មានការបញ្ជាក់ច្បាស់លាស់ថា គ្រាប់បាល់នោះចុះ ឬក៏អត់។»។ លោក Laporta ទាមទារការបញ្ជាក់ពីក្លិប Real Madrid ដ្បិតការប្រកួតធ្វើឡើងនៅ Santiago Bernabéu។
បើតាមការលើកឡើងបន្ថែមរបស់លោក Laporta តាមរយៈវីដេអូបង្ហោះលើគេហទំព័រក្លិប Barca នឹងស្វែងរក ក៏ដូចជាស៊ើបអង្កេតលើករណីខាងលើ ដើម្បីចាត់វិធានការផ្លូវច្បាប់។ លោក Laporta ក៏បានទាមទារថាប្រសិនបើរកឃើញថាមានកំហុស នោះក្លិបលោកនឹងចាត់វិធានការស្មើសុំឱ្យមានការប្រកួតឡើងវិញ។
ការប្រកួតមួយរបស់លីគកំពូលបែលហ្ស៊ិក រវាងក្រុម Anderlecht និង Genk ត្រូវបានរៀបចំឡើងវិញ កាលពីដើមរដូវកាលនេះ បន្ទាប់ពីការប្រកួតកន្លងទៅមានបញ្ហាទៅលើប្រព័ន្ធ VAR ដែលធ្វើឱ្យប៉ះពាល់ដល់ច្បាប់នៃការប្រកួត។ តែយ៉ាងណាតុលាការកីឡារបស់បែលហ្ស៊ិក បានកែប្រែការសម្រេចចិត្តវិញ ដោយមិនឱ្យការប្រកួតនោះធ្វើឡើងវិញ។
បញ្ហាប្រព័ន្ធ VAR កន្លងមកក៏ធ្លាប់បានកើតមានរួចមកហើយក្នុងលីគប្រទេសអេស្ប៉ាញ ដោយកាលពីរដូវកាលមុន ក្រុមអាជ្ញាកណ្តាលមិនតម្រូវឱ្យផ្តល់រូបភាពនៃគ្រាប់បាល់ពេញលេញទៅកាន់ក្លិបដែលតវ៉ានោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: